បរទេស៖ Kylian Mbappé ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក កំពុង​តែ​ប្រឈម​​នឹង​ការ​ល្ប​ង​សមត្ថភាព​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​លើ​ទម្រង់​លេង​របស់​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup​ ឆ្នាំ​២០២២​។

ក្នុង​ក្រប​ខ័ណ្ឌលីគ រូប​គេ​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុង​ក្លិប​ Paris Saint-Germain របស់​បារាំង និង​​ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​​កំពូល​ៗ​នៅ​អឺ​រ៉ុប​។ សម្រាប់​ការ​ប្រកួត​​ជម្រើស​​ជាតិ​វិញ រូប​គេ​ក៏​ជា​កត្តាលីករ​​សម្រាប់​ការ​ដណ្តើម​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជា​បន្ត​បន្ទាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​ផង​ដែរ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​មាន​ទម្រង់​លេង​មិន​ទៀង​ទាត់​ក្នុង​យុទ្ធនា​ការ Nations League កំពុង​តែធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​​ទៅលើ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា​។

during the 2018 FIFA World Cup Russia Final between France and Croatia at Luzhniki Stadium on July 15, 2018 in Moscow, Russia.

ស្រ​ប​ពេល​ដែល​មាន​ការ​ចេញផ្សាយ​ពីតារាឆ្នើម​ៗ​ជា​ច្រើន​នៅលើ​បណ្តាញ​សារ​ព័ត៌មាន កីឡាករ​ទាំង​អស់​មិន​ត្រូវ​ប្រកាន់​ខ្លួន​ជា​តា​រាឆ្នើម​ឡើយ ក្នុង​ដំណាក់​កាល​នេះ​។ អ្នក​គាំទ្រ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​បារម្ភ បើ​ទោះ​បី​ក្រុម​របស់​លោក Didier Deschamps ស្ថិតក្នុង​កម្រិត​លេង​​ដ៏រឹងមាំ​ក៏ដោយ​។ នៅ​មុន​ពេល​ព្រឹត្តិ​ការណ៍ World Cup ក្រុម​ជម្រើស​ជាតិ​បារាំង ពឹង​ផ្អែក​​ខ្លាំង​​ទៅលើ​ភាព​មុតស្រួច​​របស់​គេ​ក្នុង​តំបន់​ប្រយុទ្ធ​។ ហេតុនេះ Mbappé នៅ​តែ​ជា​កូន​សោ​ដ៏សំខាន់​សម្រាប់​បារាំង ក្នុង World Cup ឆ្នាំ​២០២២​។ ខ្សែ​ប្រយុទ្ធ​​រូបនេះ បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​រួច​ជាស្រេចកាលពី​៤​​ឆ្នាំ ក្រោយពី​បាន​​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​យុទ្ធនា​ការ និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​៤​ ក្នុង​ពេល​ជួយ​ឲ្យបារាំងលើក​ពាន World Cup​ ឆ្នាំ​២០១៨​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia