បរទេស៖ លោក Kylian Mbappe បាន​ប្រកាសពី​ព័ត៌​មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​កាលពីថ្ងៃ​ចន្ទ​ថា រូប​គេ​បាន​ពិភាក្សា​​ជា​មួយ​នឹង​លោក Emmanuel Macron ជុំ​វិញការផ្ទេរ​របស់​គេ​ទៅកាន់ក្លិប Real Madrid ដោយ​បាន​​និយាយ​ថា រូប​គេ​សូម​ស​ម្តែង​ការ​ដឹង​គុណ «ចំពោះ​ការ​ផ្តល់​ដំបូន្មាន​ដ៏ល្អ» របស់​ប្រធា​នា​ធិបតី​បារាំង​រូបនេះ ដែល​ចង់​​ឲ្យ​រូប​គេ​បន្ត​នៅ​ក្នុង​ប្រទេស​​បារាំង និង​បន្តនៅ​ជាមួយ Paris Saint-Germain​។

Mbappe ដែល​ជា​សមា​ជិក​ឈ្នះពាន World Cup កាលពី​ប៉ុន្មាន​ខែ​មុន ទំនងដូច​ជា​មានភាព​ជាក់​ជាក់ក្នុងការ​​ចុះ​ហត្ថលេខា​ជា​មួយនឹងក្លិប Real Madrid ទៅហើយ នៅមុន​ពេល​​ត្រូវ​បាន​បញ្ចុះ​បញ្ចូឡ​ឲ្យ​បន្ត​កិច្ច​សន្យា​ថ្មី​រយៈ​ពេ​៣​ឆ្នាំនៅ​ក្លិប PSG ដែល​ជា​ក្លិប​រូប​គេ​បានចូល​រួម​ក្នុង​ឆ្នាំ​២០១៧​។ ទាក់ទង​នឹង​ការ​ពិភាក្សា​ជា​មួយនឹង​លោក Macron កីឡាករ Mbappe បាន​ឲ្យដឹង​ថា៖ «យើង​បាន​ពិភាក្សា​គ្នា​បន្តិច​។ អ្នក​អាច​និយាយ​ថា វា​គឺ​ជា​ការផ្តល់​ដំបូន្មាន​ដ៏ល្អ​។

គាត់​ចង់​ឲ្យ​ខ្ញុំ​បន្តនៅ ដែលនោះ​គឺ​ជាផ្នែក​មួយ​នៃ​ការ​ចរចា​នានា​»​។ Mbappe បាន​និយាយ​ថា លោក Macron គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​​ជាច្រើន​ដែល​រូប​គេ​បាន​ពិភាក្សា​ជាមួយ​។ តារាឆ្នើម​រូបនេះ​បាន​បន្ថែម​ថា៖ «នោះ​គឺ​ជា​ពេល​ដែល អ្នកមើល​ឃើញ​ថា បាល់​ទាត់ បានផ្លាស់ប្តូរ និង​មាន​តួនាទី​ដ៏សំខាន់​ក្នុង​សង្គម​។ វា​ពិត​ជា​សំខាន់ណាស់​ក្នុងការ​​ដឹង​ពីរបៀប​​ក្នុងការ​ស្ថិតនៅកន្លែង​មួយ»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia