បរទេស៖ លោក Deschamps បានបញ្ជាក់ប្រាប់ពីស្ថានភាពកាយសម្បទារបស់ខ្សែប្រយុទ្ធឆ្នើម Kilyan Mbappe  រវាងក្រុមមាន់គក​បារាំងទទួលភ្ញៀវក្រុមក្រឡាអុក​ក្រូអាតនៅថ្ងៃអង្គារស្អែកនេះវេលាម៉ោង ១:៤៥នាទីព្រឹក បាន​បង្ហាញក្តីបារម្ភថាកីឡាករ PSG រូបគេនៅ​ឡើយ​នៅមិន​ទាន់​អាចចូលលេងបានពេញ​លេញ​១០០ភាគរយនោះទេ ។

Deschamps confident Mbappe is fit enough to face Croatia

ដកស្រង់សម្តីពី AFP ដោយបានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតគ្រូបង្វឹកដែលបានដឹកនាំជម្រើសជាតិលើកពានWorld Cup ២០១៨ បាន​បញ្ជាក់ថាៈ យើងរំពឹងថាគាត់នឹងលេងបានយ៉ាងហោចណាស់ក៏កន្លះម៉ោងក្នុងការប្រកួតចុងក្រោយនេះ។  យើងត្រូវតែប្រាកដថាយើងនិងលេងដោយ​ប្រមូល​កម្លាំង​របស់យើងទាំងអស់ដើម្បីបញ្ចប់ការប្រកួតនេះឱ្យបានល្អ និងចង់ឈ្នះក្រូអាតជាមួយ Kylian ទាំងអស់គ្នា។ ។តាម​ពិត​ទៅ Mbappe ​មិន​បាន​ចាប់​ផ្តើម​ការ​ប្រកួត១១នាក់ដំបូង​ណា​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​បី​របស់​បារាំង​មក​ទល់​ពេល​នេះ​ទេ។ សរុបមកគាត់លេងបាន ៧៤ នាទីក្នុង២ប្រកួត។

France's forward Kylian Mbappe attends a training session next to... News  Photo - Getty Images

មានន័យថាMbappe ចូលលេងជា​កីឡាករ​បម្រុង​ក្នុង​ការ​ប្រកួត​ដំបូងព្រឹត្តិការណ៏Uefa Nation League Group១ ​ជាមួយ​ដាណឺម៉ាក និងបន្តអង្គុយកៅអី​បម្រុង ៩០ នាទីពេញទល់នឹងក្រូអាត ហើយបានបន្តលេងត្រឹមតែ ២៧ នាទីជាមួយអូទ្រីស៕

 

ប្រភពព័ត៍​មាន៖ Besoccer