អនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Mauro Icardi នៅឯក្លឹបពស់យក្ស Inter Milan កាន់តែជួបភាពស្រពេចស្រពិល សម្រាប់ការបន្តលេងនៅក្របខណ្ឌកំពូលអ៊ីតាលី ក្រោយពីមានការអះអាងរបស់ភ្នាក់ងារកីឡាករ និងភរិយារបស់កីឡាករផ្ទាល់គឺនាង Wanda Nara មានការមិនសប្បាយចិត្តបន្ទាប់ពីស្វាមីរបសាខ្លួន ត្រូវបានដកហូតតំណែងប្រធានក្រុមផងដែរនោះ។

ទោះជាយ៉ាងណាអនាគតខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៦ឆ្នាំដែលស៊ុតបញ្ចូលទីបាន ១២២គ្រាប់ក្រោយបង្ហាញខ្លួន ២១០ប្រកួតសម្រាប់ក្រុម Inter Milan។ គេហទំព័រ Fox Sport Asia បានបង្ហាញពីក្លឹប៥ ដែល Icardi សក្តសមនិងផ្ទេរទៅលេងនារដូវក្តៅខាងមុខនេះ។

១. Chelsea

បច្ចុប្បន្នក្រុមតោខៀវ Chelsea មានខ្សែប្រយុទ្ធ ២រូបសុទ្ធសឹងជាកីឡាករខ្ចីជើងគឺ Gonzalo Higuain និង Olivier Giroud ជាជម្រើសនៅលើទីលានដូច្នេះ Icardi ជាបេក្ខភាពល្អបំផុតប្រសិនរូបគេផ្ទេរទៅជាអចិន្រ្តៃយ៏។ យ៉ាងណាមិញភាពមិនច្បាស់លាស់ចំពោះអនាគតរបស់ Maurizio Sarri ត្រូវបានក្លឹបបណ្តេញចេញនោះ ឱកាសសម្រាប់ Chelsea ក្នុងការចុះហត្ថលេខា Higuain ជាអចិន្ត្រៃយ៍ពិតជាមិនអាចទៅរួចយោងទៅលើអាយុកាន់តែច្រើនសម្រាប់រូបគផងដែរ។ ខណៈ Giroud រកបាន ១១គ្រាប់ប៉ុណ្ណោះ សម្រាប់ Chelsea។ ក្រុមក៏មានខ្សែប្រយុទ្ធ Alvaro Morata និង Michy Batshuayi ដែលមានស្រាប់ ប៉ុន្តែពួកគេកំពុងលេងនៅក្លឹបផ្សេងក្នុងលក្ខណ្ឌខ្ចីជើង។ ទោះជាយ៉ាងណា Icardi ជាជម្រើសល្អបំផុតដើម្បីជំនួស Diego Costa នៅរដូវក្តៅខាងមុខ និងជាពេលវេលាសម្រាប់ក្រុមដើម្បីមានឪកាសបានចូលលេងនៅក្របខណ្ឌ Champion League រដូវកាលក្រោយផងដែរ។

២. Bayern Munich

បច្ចុប្បន្នក Bayern Munich មានខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបគឺ Robert Lewandowski។ ទោះជាយ៉ាងណាទ្វារចំហរសម្រាប់ក្រុមបានបើកកាលពីរដូវកាលចាស់។ ទោះបីជាបន្តលេងនៅរដូវកាលនេះ ខ្សែប្រយុទ្ធដែលឈានចូលវ័យ ៣១ឆ្នាំសញ្ជាតិប៉ូឡូញរូបនេះអាចនិងដើរចេញនៅនៅដើមរដូវកាលក្រោយ។

Lewandowski បានបង្ហាញថាគាត់មានអារម្មណ៍មិនសប្បាយចិត្តជាមួយម្ចាស់ក្លឹប ដែលមិនបានគាំទ្រគាត់គ្រប់គ្រាន់ទេ បន្ទាប់ពីមិនបានស៊ុតបញ្ចូលទីនៅក្នុងការប្រកួតសំខាន់ៗមួយចំនួននាពេលកន្លងមក។ ប្រសិនអតីតខ្សែប្រយុទ្ធ Dortmund រូបនេះ ចាកចេញពីក្លិបពិតមែននោះម្ចាស់ជើងឯក Bundesliga នឹងត្រូវការខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោកដើម្បីបំពេញតួនាទីនោះ ប្រសិន Icardi ត្រូវបានក្លឹបដាក់លក់ នោះក្រុម Bavarian នឹងមិនចាំបាច់សម្លឹងអ្វីវែងឆ្ងាយទៀតទេ។ ប៉ុន្តែប្រសិ Lewandowski បន្តលេងនៅកីឡាដ្ឋាន Allianz Arena គោលដៅនេះនាំយក Icardi អាចត្រូវលុបចោលវិញ។

៣. Juventus

Juventus កំពុងស្ថិតក្នុងការកែលម្អនិងពង្រឹងក្រុម ទោះបីជាឈ្នះពាន Serie A អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះក្តីហើយហេតុផលដ៏សំខាន់មួយគឺការ ឈ្នះពានកំពូលទ្វីបអឺរ៉ុបជារឿងចម្បង។ Juventus បានចុះហត្ថលេខាកីឡាករ Giorgio Chiellini, Miralem Pjanic និង Matti De Sciglio ពីក្លឹបប្រជែងលីក Serie A។ ដូច្នេះការចុះហត្ថលេខា Icardi ពីគូប្រជែង Inter Milan នឹងមិនមានបញ្ហាសម្រាប់ពួកគេឡើយ។ កីឡាករ Icardi ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្តូរទៅកាន់ក្រុម Juventus ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយនាយកក្រុម Juventus លោក Fabio Paratici បានទទួលស្គាល់ថាក្លឹបបានសម្តែងការចង់បានខ្សែប្រយុទ្ធរូបនេះពិតមែន។

ប្រសិនជើងឯក SerieA ចុះហត្ថលេខាជាមួយ Icardi នោះវាពិតជាគួរឱ្យចាប់អារម្មណ៍រវាងរូបគេនិង Ronaldo នៅក្នុងជម្រើស ១១នាក់ដំបូង ខណៈ Higuain រឹតតែតែលតោលគ្មានក្លឹបឈរជើងប្រសិនរឿងនេះកើតមានឡើងពិតមែន។

៤. Barcelona

A giant FC Barcelona’s flag is held by the club’s supporters prior to the UEFA Champions League final football match FC Barcelona vs. Manchester United, on May 28, 2011 at Wembley stadium in London. AFP PHOTO / FRANCK FIFE

អស់រយៈពេល ៣ឆ្នាំមក Mauro Icardi ធ្លាប់ចំណាយពេលលេងក្លិប Barcelona ក្នុងនាមអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតក្នុងនាមយុវជនថ្នាលចន្លោះឆ្នាំ២០០៨-២០១១។ នៅក្នុងឆ្នាំ ២០១១ គាត់បានចាកចេញពីក្លឹបអ្នកមានបុណ្យដើម្បីចូលរួមជាមួយ Sampdoria គោលបំណងមានឱកាសជាប់ជម្រើសឈុតធំដំបូងចន្លោះឆ្នាំ(២០១១-២០១៣)មុនពេលផ្ទេរទៅ Inter Milan។

Icardi អះអាងថាការសម្រេចចិត្តរបស់គាត់ចាកចេញពីក្លឹប Barcelona នាពេលនោះគឺជាការត្រឹមត្រូវក្រោយស៊ុតបញ្ចូលទី ១៣៣គ្រាប់សម្រាប់ Sampdoria និង Inter Milan។ ក្លឹប Barcelona កំពុងសម្លឹងមើលបេក្ខភាពដើម្បីជំនួស Luis Suarez នាពេលអនាគត ខណៈដែលអ៊ុយរូហ្គាយរូបនេះឈានចូលវ័យ ៣២ឆ្នាំទៅហើយ។ ស្របពេលIcardi គឺជាកីឡាករដែលមានភាពស្និទ្ធស្នាលជាមួយនិង Lionel Messi, Ousmane Dembele និង Philippe Coutinho ស្រាប់ផងដែរនោះ។

៥. Real Madrid

Real Madrid មិនដូចក្លឹបទាំង៤ បានលើកឡើងខាងលើនេះទេក្លឹបម្ចាស់ជើងឯក Champion League កំពុងត្រូវការគោលដៅដ៏ចាំបាច់គឺ ខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក។ Real Madrid នៅតែមិនបានទទួលយកបេក្ខភាពជំនួសកីឡាករ Cristiano Ronaldo ដែលបានចាកចេញពីក្លឹបនៅរដូវកាលមុននៅឡើយ ខណៈសម្ពាធជាច្រើនកើតមានឡើងលើកីឡាករបច្ចុប្បន្ន។ Karim Benzema មានអាយុ ៣១ឆ្នាំទៅហើយនិងមានមតិយោបល់របស់ អ្នកគាំទ្រភាគច្រើនចង់បានកីឡាករថ្មីមកជំនួស ខណៈ Gareth Bale មានវ័យឈានចូល ៣០ឆ្នាំនៅក្នុងខែកក្កដាតែងរងរបួសជារឿយៗ។ ដូច្នេះឪកាស Real Madrid នៅរដូវក្តៅសម្រាប់ចុះហត្ថលេខាជាមួយកីឡាករដែលពួកគេចង់បានរួមទាំង Mauro Icardi ពិតជាជម្រើស ល្អបំផុត។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia