គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថាកីឡាករពីររូបរបស់ក្រុម Manchester United បានបង្ហាញសញ្ជាមួយគួរព្រួយបារម្ភ និងប្រុងប្រយ័ត្នគេមុនជំនួប ថ្ងៃអាទិត្យរវាងក្រុមរបស់លោកនិង Man.United។ មូលហេតុសំខាន់នោះគឺដោយសារតែការរីកចម្រើននិងបង្ហាញទម្រង់លេងបានល្អរបស់កីឡាករទាំងពីរ Herrera និង Pogba មានការស៊ីសង្វាក់គ្នាពិសេសចាប់តាំងពីគ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer ចូលមកគ្រប់គ្រងនៅទឹកដី Old Trafford។

ក្រុម Manchester United និង Liverpool តែងតែជាគូប្រជែងពានដ៏ធំប៉ុន្តែការប្រកួតរវាងក្រុមទាំងពីរនៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីខែធ្នូ ២០១៨ កន្លងទៅនេះ ការទទួលលទ្ធផលបរាជ័យ ៣-១ របស់ Man.United លើក្រុម Liverpool រឹតតែបង្កើនគម្លាតឃ្លាតឆ្ងាយពីការប្រជែងតំណែងជើងឯក Premier League និងបណ្តាលឱ្យមានការដកហូតតំណែងអ្នកចាត់ការទូទៅ លោក Jose Mourinho ផងដែរនោះ។

រយៈពេលពីរខែក្រោយមកនេះមុនជំនួបក្រុមទាំងពីរបានជួបគ្នាម្តងទៀតនៅឯទឹកដី Old Trafford សម្រាប់ Liverpool បានរងនូវការរិះគន់បន្តិចបន្តួចក្រោយ Manchester City ដណ្តើមចំណាត់ថ្នាក់លេខ១ បានវិញ ប៉ុន្តែសម្រាប់លោក Ole Gunnar Solskjaer បានផ្លាស់ប្តូរទម្រង់លេងរបស់ Man. United ទទួលបានលទ្ធផលល្អគួរកត់សម្គាល់ដោយ Man United រងបរាជ័យតែ ១ដងគត់ក្រោយចាញ់ Liverpool និង PSG នៅក្របខ័ណ្ឌ Champions League។

ជាថ្មីម្តងទៀតអ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានបង្ហាញពីកីឡាករពីររូបដែលរូបគេមានការចាប់អារម្មណ៍ខ្លាំងចាប់តាំងពីការធ្វើបដិវត្តន៍របស់លោក Solskjaer ដោយបានប្រាប់ Sky Sports ថា: អ្វីៗបានប្រែប្រួលបន្ទាប់ពីគ្រូបង្វឹកថ្មីចូលមកដឹកនាំ។ រយៈពេលជិត ៣ខែមកនេះខ្ញុំមើលឃើញថាខ្សែបម្រើ Ander Herrera ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត មិនគួរឱ្យជឿព្រមជាមួយ Paul Pogba ព្រោះសម្ថភាពលេងដ៏ល្អរបស់គេត្រលប់មកវិញហើយទំាងល្បឿននិងបច្ចេកទេសការប្រើប្រាស់ពេលវេលាត្រឹមត្រូវ។ Ole Gunnar Solskjaer កំពុងធ្វើការងារដ៏អស្ចារ្យនិងនាំមកនូវសក្តានុពលធ្វើអោយប្រសើរឡើងនូវគុណភាព ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលអ្វីច្រើនជាងអោយកូនក្រុមលេងប្រកបដោយភាពជឿជាក់និងការពារដោយប្រុងប្រយ័ត្នបំផុតនោះ

អត្ថបទ៖ Cambosport
ប្រភព៖ sportbible