ក្រុមមិនទាន់ចាញ់សោះក្នុងក្របខ័ណ្ឌ Serie A Juventus នៅតែបន្តកំនត់ត្រាមិនស្គាល់ចាញ់ដដែលសម្រាប់ការប្រកួតលីកកំពូលអ៊ីតាលីសប្តាហ៏ទី២៥ កាលពីយប់ថ្ងៃអាទិត្យក្រោយពីគ្រាប់បាល់បញ្ចូលទីរបស់ Paulo Dybala ចេញពីជើងកីឡាករបារំាង Blaise Matuidi នៅនាទីទី៦៧ ជួយអោយក្រុមការពារតំណែងជើងឯក SerieA មួយនេះផ្តួល Bologna ក្នុងលទ្ធផល ១:០។

ក្រុមស្រ្តីជរា Juventus ដែលមានមូលដ្ឋាននៅទីក្រុង Turin បានឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលី នេះ ៧ឆ្នាំចុងក្រោយជាប់ៗ គ្នាបានបង្កើនគម្លាត ១៣ពិន្ទុពីលើក្រុមលេខ២ Napoli ដែលបានយកឈ្នះប៉ាម៉ា ៤-0 កាលពីថ្ងៃអាទិត្យ។បច្ចុប្បន្នក្រុម Bologna ស្ថិតនៅចំណាត់ថ្នាក់លេខ១៨ ជាតំបន់ដែលត្រូវកាត់ចេញនិងត្រូវការ ៣ពិន្ទុ ដើម្បីងើបចេញពីតំបន់គ្រោះថ្នាក់ អាស្រ័យលើលទ្ធផលរបស់ក្រុម Empoli ចាញ់ការប្រកួតនៅសប្តាហ៏បន្ទាប់ខណៈគ្រាប់បាល់របស់ Bologna មានច្រើនជាង គិតត្រឹមសប្តាហ៏ទី២៥ នេះ។

អត្ថបទ៖ Cambosport
ប្រភព៖ bbc