អ្នកចាំទី Kepa Arrizabalaga របស់ Chelsea បានបដិសេធមិនបានប្តូរចេញក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹងក្រុម Manchester City ខណៈពេលនេះត្រូវបានក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏ធ្វើការពិន័យចំពោះសកម្មភាពរបស់គេ។ ក្រោយពី Chelseaបរាជ័យក្នុងការទាត់បាល់ប៉េណាំងទីក៏ដោយ​ ប៉ុន្តែអ្វីដែលជារឿងសំខាន់និងគួរចាប់បំផុតនោះ គឺវិវាទអ្នកចាំទីអេស្បាញ Kepa Arrizabalaga និងគ្រូបង្វឹក Maurizio Sarri ក្នុងម៉ោងបន្ថែមនាទីទី៣០។


Kepa បានបដិសេធរហូតដល់ទៅ ២លើក ក្រោយពីគ្រូបង្វឹកអ៊ីតាលីលោក Sarri បានព្យាយាមផ្លាស់ប្តូររូបគេចេញដោយកីឡាករអ្នកចាំទីអាហ្សង់ទីន Willy Caballero ដែលធ្លាប់មានកំណត់ត្រា ដ៏ល្អកំលុងការប្រកួតជាមួយក្រុម Manchester City ពីមុនមក។ យោងគេហទំព័រផ្លូវការណ៏របស់ក្លឹបបានអោយដឹងថាក្រុមបានពិន័យ Kepa ជាប្រាក់ពលកម្មសម្រាប់ករណីមិនផ្តល់ការគោរពនេះ ខ្លួនចំនួន ១សប្តាហ៏។

ថ្លែងប្រាប់បណ្តាញសារពត៌មានក្រោយការពិន័យអតីតកីឡាករក្រុម At.Bilbao បានប្រាប់អោយដឹងថា:

“ខ្ញុំបានបង្កើតកំហុសដ៏ធំមួយ ខ្ញុំចង់សុំទោសដោយផ្ទាល់ជាមួយគ្រូបង្វឹក និងអ្នកគាំទ្រដែលមិនអាចដោះស្រាយស្ថានការណ៏ពេលនោះបាន ពេលនេះជាទណ្ឌកម្មសម្រាប់ទង្វើរបស់ខ្ញុំគឺសមស្របហើយ។”

អត្ថបទដោយ៖ Cambosport
ប្រភព៖ Foxsportasia