បន្ទាប់ពីទទួលជោគជ័យក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បីឆ្នាំចុងក្រោយជាប់ៗគ្នាក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinidine Zidane។ ប៉ុន្តែជារឿងគួរសោកស្តាយក្រុមអធិរាជស Real Madrid បានបាត់បង់គ្រូបង្វឹកបង្គោល Zinedine Zidane និង Cristiano Ronaldo ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក្រុមក៏មិនបានជោគជ័យដូចរដូវកាលមុនៗ ខណៈរដូវកាលថ្មីនេះមានការលំបាកជាច្រើនសម្រាប់ការចាប់ផ្តើមមុនពេលក្រុមចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹក Julen Lopetegui និងបានផ្តល់ឪកាសអោយអតីតកីឡាកររបស់ក្រុមគឺលោក Santiago Solari ស្តារទម្រង់លេងរបស់ក្រុមឡើងវិញ ប៉ុន្តែស្ថានភាពក៏មិនទាន់វិលត្រលប់មកប្រសើរឡើងនៅឡើយដែរគិតត្រឹមបច្ចុប្បន្ននេះ។
មានកីឡាករមួយចំនួនតូចត្រូវបានក្លឹបផ្សេងខ្ចីជើងដូចជា James Rodriguez ស្របពេលកីឡាករមួយចំនួនកំពុងពិចារណាផ្លាស់ចេញពីក្លឹបដូចជា Isco ជាដើម។ យោងគេហទំព័រ Don Balon បានរាយការណ៍ថាក្លិបយក្សអាឡឺម៉ង់ Bayern Munich បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាកីឡាករ Marco Asensio ហើយចង់នាំកីឡាករខ្សែបម្រើអេស្ប៉ាញរូបនេះមករួមក្រុមដោយត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ១២០លានអឺរ៉ូ។
យ៉ាងណាមិញប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់កាលពីអតីតកាលថាកីឡាករឆ្នើមរូបនេះគឺទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុម ប៉ុន្តែក្រោយការមកដល់របស់លោក Solari គឺកីឡាករមានជំនាញជើងឆ្វេងរូបនេះ មិនត្រូវបានស្ថិតនៅក្នុងបញ្ជីប្រើប្រាស់ទៀ់ងទាត់ឡើយ។ ទោះបីជាបែបនេះក្តីអ្វីៗអាចនិងប្រែប្រួលនៅក្នុងកំលុងពេលរដូវក្តៅខាងមុខនេះជាក់ជាមិនខានដ៏រាបណា សាមីខ្លួនមិនចង់អង្គុយជាកៅអីបម្រុង និងចង់ចូលលេងបានទៀងទាត់ គោលបំណងមានកៅអីនៅក្នុងក្រុមជម្រើសជាតិអេស្បាញផងនោះ។
អត្ថបទដោយ៖ Cambosport
ប្រភព៖ foxsportsasia