លោក Jurgen Klopp អ្នក​ចាត់​​​ការ​ទូទៅ​របស់​ក្រុម Liverpool ចង់​ឲ្យ​ក្រុម​របស់​លោក​ផ្តោត​លើ​​ភាព​វិជ្ជ​មាន​ផ្សេង​ៗ នៃ​​ការ​រក្សា​ការ​នាំមុខ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ខណៈ​នៅ​សល់​​ការ​ប្រកួត​រយៈពេល​១១​លើក​ទៀត ជាង​ការ​​សម្លឹង​មើល​​លើ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​នា​ពេល​ថ្មី​ៗនេះ​។

ការ​បញ្ចប់​ត្រឹម​លទ្ធផលស្មើ​៣លើក​ជាប់​ៗ​គ្នា ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក​នៃក្រប​ខ័ណ្ឌ Premier League បាន​ធ្វើ​ឲ្យ​ក្រុម​​ហង្ស​ក្រហម​មួយ​នេះ នាំ​មុខលើ​កំពូល​តារាង​លើ​ក្រុម Manchester City ត្រឹម​តែ​១ពិន្ទុ​គត់​។

ទោះ​បី​ជា​យ៉ាង​ណា ក្រោយពី​បាន​រង់​ចាំ​អស់​រយៈពេល​២៩​ឆ្នាំ ដើម្បី​ឈ្នះ​ក្រប​ខ័ណ្ឌលីក​ លោក Klopp កំពុង​តែ​ផ្តោត​លើ​ការ​​សម្លឹង​ឆ្ពោះ​ទៅមុខ ជាង​ការ​មើល​​ថយ​ក្រោយ​ចំពោះ​ការ​ខក​ខាន​ឱកាសផ្សេង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

នៅមុន​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ Watford នា​កីឡដ្ឋាន Anfield នៅ​រាត្រី​នេះ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ជា​ធម្ម​តា​ក្នុង​ស្ថាន​ភាព​មួយ​ដែលអ្នក​អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ជាលើក​ទី​១​ក្នុង​ជីវិត​របស់​អ្នក និង​សម្រាប់​អ្នក​គាំទ្រ​របស់​យើង វា​នឹងក្លាយ​ជា​ឱកាស​ជាលើក​ទី​១ក្នុ​ង​ជីវិត​របស់​ពួកគេ និង​សម្រាប់​កីឡាករ​ជាច្រើន​របស់យើង​ផងដែរ ព្រោះ​វា​ជា​ឱកាស​ដ៏ពិត​ប្រាកដ​»​។ លោក Klopp បាន​បន្ថែម​ទៀត​ថា៖ «អ្នក​ត្រូវ​តែ​​ប្រើ​ប្រាស់​ឱកាស​នោះ​ពី​មុខ​ជើង​​របស់​យើង ដោយ​រាល់​អ្វី​ៗ​ទាំង​អស់ អ្នក​ត្រូវ​តែ​ធ្វើ​ក្នុង​កីឡា​បាល់​ទាត់​»​

ឱ​កាស​នៃ​ការ​ប្រជែង​ពាន​របស់​ក្រុម Liverpool ក៏​ទទួល​បាន​ការ​ជឿជាក់ខ្ពស់ផងដែរ ខណៈ​ដែល Roberto Firmino គួរ​តែ​រឹង​មាំ​គ្រប់គ្រាន់​​សម្រាប់​ការ​​​ប្រកួត​នៅ​លើ​ទឹកដីក្រុម Everton នៅ​ចុង​សប្តាហ៍នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia