ក្រុម Juventus នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Napoli នៅ​​រាត្រី​ថ្ងៃអាទិត្យ ដោយ​សម្លឹង​រក​​ការ​បិទ​ទំព័រ​សៀវ​ភៅ​នៃ ការ​ប្រជែង​​ពាន​ក្នុងក្រប​ខ័ណ្ឌ Serie A ខណៈ​ដែល​ពួក​គេ​ហាក់​បាន​បង្ហាញពី​ការ​សង្ស័យ​តិច​តួច​ណាស់ បើ​គិត​ចាប់​តាំង​ពីថ្ងៃ​បើកឆាក​នៃ​រដូវកាល​នេះ​។

ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​មុន​លោក Maurizio Sarri ក្រុម Napoli បាន​ក្លាយ​ជា​​គូ​ប្រជែង​ដ៏ខ្លាំង​បំផុត​របស់​ក្រុម Juventus ហើយ​កាលពី​រដូវកាល​មុន ពួក​គេ​បាន​បង្ខំ​ឲ្យ​ការ​ប្រជែង​ពាន​​ធ្លាក់​រហូត​ដល់​សប្តាហ៍​ចុង​ក្រោយ​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​លោក Carlo Ancelotti នៅ​រដូវ​កាល​នេះ ក្រុម Napoli ​មិន​បាន​ផ្តល់​នូវ​ការ​ប្រជែង​ដ៏ធំមួយ​សម្រាប់​ក្រុមម្ចាស់​ជើង​​ឯក Juventus ដែល​កំពុង​តែ​ស្ថិ​តលើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​ជាលើក​ទី​៨​ជាប់​ៗ​គ្នា​របស់​ពួកគេ ឡើយ មិន​ថាលទ្ធផល​បែប​​ណា​នៅកីឡដ្ឋាន San Paolo នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ ឡើយ​​។

លោក Jose the Gazzetta Dello Sport Mourinho ដែល​បាន​ឈ្នះពាន​៣​ក្នុង​រដូវកាល​តែមួយ​ជាមួយនឹងក្លិប Inter កាលពីឆ្នាំ​២០១០ បាន​ប្រាប់​​ទូរ​ទស្សន៍ ថា៖ «ការ​ប្រជែង​ពាន​បាន​បញ្ចប់​លឿន​ពេកហើយ​»​​។ ក្រុម Juventus កំពុង​តែ​នាំ​មុខ​ដល់​ទៅ​១៣​ពិន្ទុ ក្រោយពី​ការប្រកួត​២៥​លើក ខណៈ​ដែល​គម្លាត​នោះ​ហាក់ដូច​ជា​មិន​អាច​តាម​ទាន់​ឡើយ​។ លោក Mourinho បាន​បន្ថែម​ទៀតថា៖ «ក្រុម Juventus មិន​ជួប​ការ​ប្រជែង​​ដ៏ខ្លាំងមួយ​ឡើយ ហើយ​ស្រប​ពេល​ដែល​ករណី​នោះ​ជា​រឿង​ដ៏ល្អ​សម្រាប់​ពួកគេ វា​ជា​រឿង​អវិជ្ជ​​មាន​សម្រាប់​កីឡា​បាល់​ទាត់​អ៊ីតាលី​»​​៕

ប្រភព​ព័ត៌​មាន៖ Sport24