តារាបាល់ទាត់សាធារណរដ្ឋកូរ៉េ Heung-Min Son របស់ក្រុម Tottenham Hotspur ត្រូវបានជាប់ឈ្មោះ ជាកីឡាករ ឆ្នើម ប្រចាំ​ឆ្នាំនៃក្របខ័ណ្ឌ Premier League (Player of the Year Award) ។ ក្នុងរយៈពេលពេញមួយឆ្នាំ​កន្លងមក​ដែល​អតីត​កីឡាករក្រុមBayer Leverkusen រូបនេះបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ ខ្លួនដោយស៊ុតបញ្ចូលទី​បាន ១៦គ្រាប់ គ្រាប់​ក្នុង ៣៤ ប្រកួតនៅក្នុងការប្រកួតទាំងអស់។

ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំលោក Son គឺជាកីឡាករសំខាន់សម្រាប់ក្លិបនិងប្រទេសរបស់លោកហើយបានដឹកនាំ Spurs មាន​ឪកាសនៅក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតពានរង្វាន់ ក្របខ័ណ្ឌ UEFA Champions League ទ្វីបអឺរ៉ុបនៅប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​ជាប់ៗគ្នារបស់ពួកគេ។

ក្នុងក្របខ័ណ្ឌ Premier League Spurs ស្ថិតនៅលំដាប់ទីបីនៅក្នុងតារាងដែលមាន ៦០ ពិន្ទុហើយស្ថិតនៅពីក្រោយ Liverpool និង Manchester City ដែលមាន  ៦៩ពិន្ទុនិង ៦៨ ពិន្ទុរៀងគ្នា។ ដោយមានការប្រកួតចំនួន ១០ ដែលនៅ​សល់​ពួកគេសង្ឃឹមបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ ។កីឡាករក្រុម Spurs ក៏បានទទួលជ័យជម្នះ ផង ដែរ​កាលពីឆ្នាំទៅគឺកីឡាករ Harry Kane និង ឆ្នាំនេះគឺSon ដោយបានផ្តួលគូប្រជែងគឺPierre-Emerick Aubameyang របស់​ក្រុម Arsenal, កីឡាករ Eden Hazard របស់ Chelsea និង Crystal Palace កីឡាករ Andros Townsend។

ប្រភព: Foxsportsasia