បរទេស៖ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានលើកឡើងថា Eden Hazard នឹងមិនចាកចេញពីក្លឹបនៅពេលបញ្ចប់ រដូវកាលនេះទេ។​ ខ្សែបម្រើក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះបានព្យាយាមបង្ហាញ​ទម្រង់លេងរបស់ខ្លួនអោយបាន​ល្អ​ប្រសើរ​​​ឡើងវិញ សម្រាប់ក្រុមអធិរាជស ក្នុងរដូវកាលនេះ ប៉ុន្តែហាក់នៅឡើយទទួលបានលទ្ធផលល្អ ក្រោយរកបានតែ មួយ​គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ពីរដងក្នុងការបង្ហាញខ្លួន ១៧លើកគ្រប់ការប្រកួត ទាំងអស់។

Watch: Eden Hazard scores dramatic late winner with ice cold finish

Newcastle គឺជាក្លឹបអ្នកមានជំនាន់ថ្មីនៅលីកកំពូលអង់គ្លេសដែលមានទំនាក់ទំនងក្នុងការចង់ចុះហត្ថលេខានាំយកវីរបុរស ក្រុមតោខៀវChelsea រូបនេះទៅរួមក្រុម។ ប៉ុន្តែផ្ទុយទៅវិញគ្រូបង្វឹកសញ្ជាតិអ៊ីតាលី​លោកCarlo Ancelotti បានបញ្ជាក់​យ៉ាងច្បាស់ថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះគឺស្ថិតនៅក្នុងផែនការប្រើប្រាស់របស់លោកនិងសម្រាប់ក្លឹបនៅ​យុទ្ធនាការ​រដូវ​កាល​​២០២២-២០២៣ខាងមុខនេះ ។Hazard ក៏មានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់អតីតក្លឹប Chelsea វិញផងដែរ​នោះ​គឺ​ជាតួអង្គសំខាន់ដែលបានរក​គ្រាប់​បាល់​ឈ្នះ​ចុង​ម៉ោង​សម្រាប់ការប្រកួតទល់​នឹង Elche ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ Copa del Rey កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ។

Hazard wants to leave Real Madrid - AS.com

ទោះយ់ាងណាHazard ដែលជួបបញ្ហារបួសជាច្រើនឆ្នាំកំលុងពេលប្រកបអាជីពនៅទឹកដីSantiago Bernabeu ក៏ស្ថិតក្នុង​បញ្ជី​ឈ្មោះសម្រាប់ក្រុមនៅក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យជាមួយក្លឹប Elcheផងដែរ ៕

 

ប្រភពព័ត៍មាន៖ Sportsmole