បរទេស៖ ម្ចាស់ក្លឹបតោខៀវលោក Roman Abramovich បានបង្ហាញពី ក្តីសង្ឃឹមក្នុងការចុះហត្ថលេខានាំយកវីរបុរស Eden Hazard ពីក្រុមអធិរាជស Real Madrid មកកាន់ក្របខណ្ឌ Premier League វិញនាពេលខាងមុខនេះ។ធ្លាប់ជាខ្សែបម្រើ នាំលេង និង ជោគជ័យរយៈពេល៧ឆ្នាំនៅកីឡាដ្ឋាន Stamford Bridge កីឡាករអន្តរជាតិប៊ែលហ្សិក បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំរូបនេះ មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ ក្រោយជួបរឿង ញាំញីដោយសាររបួសចាប់តាំងពី ផ្លាស់មកកាន់ទឹកដី អេស្បាញកាល ពីឆ្នាំ  ២០១៩ ។

Chelsea In Talks To Re-Sign Eden Hazard, Roman Abramovich Has Already Made  His Feelings Clear

ប្រភពពីគេហទំព័រអេស្បាញ ​​El Nacionalបានចុះផ្សាយថាៈប្រធានក្លឹបទាំងពីរគឺលោកRoman Abramovich និងសមភាគី Real Madrid លោក Florentino Perez បានបើកការពិភាក្សាក្រៅផ្លូវការមួយកាលពីពេលថ្មីៗនេះ ។Real Madridកំពុង​ពិចារណាលក់Hazardចេញជាមួយនិងគោលដៅចាប់អារម្មណ៍លើកីឡាករ Kylian Mbappe និង Erling Braut Haaland ស្របពេល Hazard ខ្លួនឯងក៏ត្រៀម នឹងបើកចំហការពិភាក្សាអំពីលទ្ធភាព វិលត្រឡប់មកកាន់ក្លឹបបដែលមាន​មូលដ្ឋាននៅទី​ក្រុង​ឡុងដ៍ខាងលិចវិញក្នុងគោលបំណងបង្ហាញ ទម្រង់លេងបានល្អឡើងវិញផងដែរ។

Chelsea could end Eden Hazard's Real Madrid nightmare, with Roman Abramovich  considering move to bring injury-hit star back to Stamford Bridge

Hazard ចូលលេងអោយក្រុមReal Madridបាន ៨ លើកនៅរដូវកាលនេះ និងបង្កើតឪកាសអោយមិត្ត​រួមក្រុម​បញ្ចប់​ទី​បានតែ១ ដងប៉ុណ្ណោះ។ សម្រាប់បែលហ្សិក រូបគេនិងមិត្តរួមជាតិ​Lukaku បានវិលត្រលប់មកកាន់ក្លឹបអាជីពវិញ​ក្រោយ​​ពីជួប​បញ្ហារបួសសរសៃពួរសាច់ដុំមុនការប្រកួតផ្តាច់ព្រ័ត្រNation League ជាមួយជម្រើសជាតិបារាំង៕

 

ប្រភពព័ត៍មាន៖ Sportsmole