ក្រុម Real Madrid បានបរាជ័យម្តងទៀតក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនប្រឆាំងនឹងក្រុមភ្ញៀវ Barcelona និង បញ្ហាអាចនិយាយបានថាពួកគេអស់ឪកាសប្រជែងពានកំពូលLa Liga នៅរដូវកាលនេះទៅហើយ។​ជាការពិតក្រុមបាន​បរា​ជ័យ និងខ្សត់ក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ដូចដែលពួកគេបានធ្វើនៅក្នុងប៉ុន្មានរដូវកាលចុងក្រោយ។

បន្ទាប់ពីការប្រកួតក្នុងសប្តាហ៍ទី ២៦ ក្រុមមានគម្លាត១២ ពិន្ទុពីក្រុមកំពូលតារាង និង ជាម្ចាស់ជើងឯករដូវកាលមុនគឺ Barcelona ដែលនាំមុខលើតារាងនិងរកបានគ្រាប់បាល់តិចជាងBarcelonaរហូតដល់ទៅ ២៣គ្រាប់ពោលគឺ Barcelona​បាន៦៦គ្រាប់រីឯRealMadridបាន៤៣គ្រាប់។

ជាការពិត ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដរាជធានីប្រទេស​អេស្បាញ​មិនមាន​គ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់គ្រាន់ក្នុងរដូវកាល​នេះ​ច្រើននៅក្នុងទឹកដីខ្លួនឯងនោះទេ។ ក្នុងការប្រកួតគិតត្រឹម ២០ លើកនៅឯកីឡដ្ឋាន Santiago Bernabeu រដូវកាលនេះពួកគេរកបាន ៣៧ គ្រាប់។​ដោយ​ក្រលេកមើលទៅ ៩ រដូវកាលចុងក្រោយពួកគេបានរកបានជាមធ្យមគឺ ៦២ គ្រាប់សម្រាប់ ការប្រកួតក្នុងផ្ទះ ២០​លើកដំ​បូង​របស់ពួកគេ។

ប៉ុន្តែសម្រាប់រដូវកាលនេះក្រុមមានគ្រាប់បាល់ត្រឹមជាងអ្វី​ៗដែលធ្លាប់ធ្វើបាននៅ១ទសវត្ស​ចុង​ក្រោយ​សម្រាប់​ការប្រកួត ក្នុងទឹកដី។ គឺជាសញ្ញាចង្អុលបង្ហាញអោយឃើញលើបង្ហាចម្បងក្រោយបាត់បង់កីឡាករ Cristiano Ronaldo ផ្ទេរទៅ Juventus បានធ្វើឱ្យ Los Blancos ធ្លាក់ទម្រង់លេងនិងខ្សត់គ្រាប់បាល់បញ្ចូលទីដែលជាភស្តុតាងយ៉ាងច្បាស់ របស់ពួកគេ។ តារាព័រ​ទុយហ្គាល់វ័យ៣៤ឆ្នាំរូបនេះបានផ្លាស់ទៅលេងនៅក្លិប Turin នៅរដូវក្តៅក្រោយពីជួយឱ្យក្លឹប Real Madrid ឈ្នះពាន Champions League ចំនួន ៤ លើក និងក្របខណ្ឌ La liga ចំនួន២ដង។

ប្រភព: Foxsportsasia