អនាគតរបស់លោក Santiago Solari អាចនឹងពឹងផ្អែកទៅលើក្រុម Real Madrid ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ម្តងទៀត ប៉ុន្តែការរងបរាជ័យ ២លើកក្រោមស្នាដៃក្រុម Barcelona ក្នុងចន្លោះពេល ៤ថ្ងៃ បាននាំយកបញ្ហាចាស់ៗត្រឡប់មកវិញហើយ។ ក្រោយពីធ្លាក់ចេញពីការប្រកួតពាន Copa del Rey និងឃ្លាតកាន់តែឆ្ងាយពីការប្រជែងដណ្តើមពាន ការរងបរាជ័យជាលើកទី៣ ពីការប្រកួតទាំង ៣លើកចុងក្រោយ អាចនឹងបញ្ចប់រដូវកាលរបស់ក្រុម Real ត្រឹមតែរយៈពេល១សប្តាហ៍។

ខ្សែការពារ Dani Carvajal បានឲ្យដឹងថា៖
«យើងត្រូវតែបញ្ចេញប្រតិកម្ម។ វាប្រហែលជាសប្តាហ៍មួយក្នុងចំណោមសប្តាហ៍ដ៏តានតឹងបំផុតចាប់តាំងពីខ្ញុំស្ថិតនៅទីនេះ»។

ក្រុម Ajax បានរងបរាជ័យដ៏គួរឲ្យសោកស្តាយក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Amsterdam បើទោះបីបានបង្ហាញពីការទម្រង់លេងយ៉ាងរឹងមាំក៏ដោយ នៅមុនពេលការប្រកួតជើងទី២ នៅរាត្រីនេះ។ ប៉ុន្តែ ការរងបរាជ័យ ៣លើកជាប់ៗគ្នានាកីឡដ្ឋាន Santiago Bernabeu ជាលើកទី៣ ក្នុងរយៈពេល ១៥ថ្ងៃ មានន័យថា Real Madrid នឹងមានអារម្មណ៍ថា រងសម្ពាធខ្លាំង។ ជាមួយគ្នានេះ លោក Solari ក៏អ៊ីចឹងដែរ ហើយបើទោះបីលោកត្រូវបានផ្តល់កុងត្រារហូតដល់ឆ្នាំ២០២១ នៅពេលដែលលោកត្រូវបានតែងតាំងកាលពី ៥ខែមុនក៏ដោយ ប៉ុន្តែ គួរតែមិនអាចបន្តដឹកនាំរហូតដល់បញ្ចប់រដូវកាលបានឡើយ ប្រសិនបើក្រុម Ajax បានបង្កើតការភ្ញាក់ផ្អើល និងឈានទៅវគ្គ ៨ក្រុមចុងក្រោយនោះ។

ការរិះគន់របស់លោក Jose Mourinho ក្នុងពេលស្ថិតជាអ្នកអធិប្បាយក្នុងការប្រកួត Clasico កាលពីពេលថ្មីៗនេះ នឹងត្រូវបានចាត់ទុកថា ជាបេក្ខភាពម្នាក់ ខណៈដែលលោកអាចចូលដឹកនាំបានភ្លាមៗ ដែលផ្ទុយពីបេក្ខភាពផ្សេងទៀត៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ Worldsoccertalk
