មុនពេលជំនួបជាមួយក្រុម Ajax នៅឯកីឡាដ្ឋាន Estadio Santiago Bernabeu ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid បានចេញសារមួយថា ក្លឹបនេះនឹងមិនត្រូវបានលុបចោលក្រោយរដូវកាលដ៏លំបាកមួយនេះឡើយ ហើយរូបគេក៏បានចេញមុខមកការពារមិត្តរួមក្រុម(Gareth Bale)របស់គេផងដែរ។

Modric បានប្រាប់សារព័ត៌មានថា:

«ជួនកាលកីឡាករម្នាក់ចូលរួមក្នុងអាជីពរបស់គេ ទាំងដែលគេមិនមានអារម្មណ៍ថាល្អឡើយ។ កាលពីមុខខ្ញុំធ្លាប់បានឃើញគាត់សប្បាយចិត្ត ហើយគាត់មានបំណងចង់ធ្វើវាឲ្យបានល្អ។ ហើយយើងមិនអាចបំភ្លេចអ្វីដែលគាត់បានធ្វើសម្រាប់ក្លិបនោះទេ ទាំងដែលរឿងអស់នឹងវាអាចងាយបំភ្លេច»។

Modric បន្តទៀតថា៖

“បច្ចុប្បន្នគាត់ចង់បន្តធ្វើវា ហើយគាត់ចង់ក្លាយជា Gareth ដែលគាត់ធ្លាប់ជា។ Gareth បានធ្វើអ្វីៗជាច្រើនដើម្បីផ្តល់ឱ្យក្រុម”។

Real Madrid បានឈ្នះពាន Champions League 3លើកចុងក្រោយ ហើយនេះក៏ជាឱកាសតែមួយគត់សម្រាប់ពួកគេក្នុងការឈ្នះពានរង្វាន់មួយសម្រាប់រដូវកាលនេះផងដែរ។

Modric និយាយទៀតថា:

«សម្រាប់យើងការប្រកួត Champions League តែងតែមានសារៈសំខាន់ខ្លាំងណាស់ជាពិសេសថ្ងៃស្អែកជាមួយក្រុមខ្លាំងៗ វ័យក្មេង និងមានមហិច្ឆតា។ ការប្រកួតនេះគឺជាកូនសារសម្រាប់អោយយើងឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយផងដែរ តែវាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែទោះជាយ៉ាងណាយើងត្រៀមលក្ខណៈរួចហើយ ហើយយើងនឹងធ្វើអោយការប្រកួតនេះអស្ចារ្យ។ ការប្រកួតជម្រុះសម្រាប់យើងគឺមានសារៈសំខាន់ណាស់»។

អត្ថបទដោយ៖ Cambosport
ប្រភព៖ Marca