Neymar បានច្រៀងសរសើរពីក្រុម Real Madrid ហើយនិយាយថាកីឡាករក្នុងពិភពលោកទាំងអស់ សុទ្ធតែចង់ទៅលេងឱ្យក្រុមដែលឈ្នះពាន Champions League។ Neymar បានធ្វើការអត្ថាធិប្បាយ និងបានបញ្ជាក់ថារូបគេរីករាយក្នុងការលេងឱ្យក្រុម Paris Saint-Germain ប៉ុន្តែសម្រាប់អតីតកីឡាកររបស់ក្លិប Barcelona រូបនេះមិនមានការព្រួយបារម្ភអំពីការចូលរួមជាមួយអតីតគូប្រជែងពាន La Liga ឡើយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ Globo TV Neymar បាននិយាយថាអ្វីៗអាចកើតឡើងរវាងពេលនេះនិង 3 ខែបន្ទាប់ ហើយនេះអាចជាអ្វីដែលអ្នកគាំទ្រ PSG មិនចង់លឺ។

កីឡាករវ័យ 27 ឆ្នាំរូបនេះបាននិយាយថា៖
“ប្រសិនបើខ្ញុំចង់ទៅលេងនៅ Real Madrid? Real Madrid ជាក្លឹបមួយដែលធំបំផុតនៅក្នុងពិភពលោក”។ “កីឡាករណាដែលបានផ្សារភ្ជាប់ជាមួយនឹងក្រុម Real Madrid នឹងមានអារម្មណ៍រីករាយក្នុងការលេងនៅទីនោះ។ ចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ខ្ញុំមិននិយាយពីការលេងឱ្យក្រុមម៉ាឌ្រីដទេ។ ខ្ញុំមិនចង់ចាកចេញពីទីក្រុងប៉ារីសទេ ប៉ុន្តែពេលនេះ ឬបីខែទៀតគ្មាននរណាម្នាក់ដឹងថាវានឹងមានអ្វីឡើងនោះទេ”។

Neymar មាន 13គ្រាប់ក្នុង 13ប្រកួតនៅ Ligue1 សម្រាប់ក្រុមនាំមុខនៅរដូវកាលនេះ ប៉ុន្តែបញ្ហាចម្បងរបស់ក្លឹបគឺនៅ Champions League។ វាគឺជាការប្រកួតប្រជែងដែលនឹងជួយឱ្យគាត់ខិតទៅជិតគោលបំណងរបស់គាត់ក្នុងការក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក។ គាត់បានផ្លាស់ទៅ PSG ដើម្បីគេចផុតពីស្រមោលរបស់កីឡាករ Lionel Messi និង Luis Suarez នៅឯក្លឹប Barcelona ប៉ុន្តែ Kylian Mbappe កំពុងឈរលើគាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។

ខណៈពេលដែលក្រុម Real Madrid មានកន្លែងទំនេររបស់កីឡាករ Cristiano Ronaldo ហើយវាអាចជាហេតុផលមួយសម្រាប់ Neymar ការផ្លាស់ប្តូរមកលេងអោយ Real Madrid។ Neymar បានបន្ថែមថា:
«វាច្បាស់ណាស់ថាក្រុម Real Madrid គឺជាក្រុមដ៏អស្ចារ្យមួយក្នុងពិភពលោក។ ខ្ញុំមានការគោរពសម្រាប់ពួកគេ ប៉ុន្តែថ្ងៃនេះខ្ញុំឃើញខ្លួនឯងនៅប៉ារីស។ គោលបំណងរបស់ខ្ញុំគឺការលេងឱ្យ Barcelona។ វាជាក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំបានសម្រេចវា។ គ្រប់គ្នាក៏បានដឹង ជីវិតរបស់កីឡាករបាល់ទាត់គឺលឿនណាស់។ រឿងរ៉ាវកើតឡើងនៅពេលដែលមិនបានរំពឹងទុក ហើយគ្មាននរណាម្នាក់ដឹងពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកឡើយ។»

អត្ថបទដោយ៖ Cambosport
ប្រភព៖ internationalchampionscup
