Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Telles ជួយឲ្យក្រុម Porto ទម្លាក់ Roma ដើម្បីទៅវគ្គ 8ក្រុមចុងក្រោយ (មានវីដេអូ)

    ខ្សែការពារ Alex Telles បានស៊ុតបាល់បញ្ចូលទីពីការពិន័យ ១១ម៉ែត្រនៅនាទីបន្ថែម ១៥នាទី ២ដង ក្រោយពីការត្រួតពិនិត្យលើប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) ដើម្បីជួយឲ្យក្រុម Porto ឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការយកឈ្នះ ៣-១ លើក្រុម Roma ក្នុងការប្រកួតជើងទី២ កាលពីថ្ងៃពុធ។

    កីឡាករ Alessandro Florenzi ត្រូវបានពិន័យសម្រាប់ការទាញកីឡាករ Fernando ពីក្រោយ នៅពេលដែលបាល់ត្រូវបានបញ្ជូនចូលក្នុងប្រអប់គ្រោះថ្នាក់ នៅនាទីទី១១៦ ហើយ Telles បានស៊ុតបាល់ប៉េណាល់ទីនោះចូលទីយ៉ាងល្អតែម្តង។ កីឡាករ Francisco Soares បានជួយឲ្យក្រុម Porto រកបានគ្រាប់បាល់នាំមុខមុន តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី២៦ ប៉ុន្តែ ខ្សែប្រយុទ្ធ Daniele De Rossi បានរកគ្រាប់បាល់តាមស្មើវិញពីចំណុចពិន័យ ១១ម៉ែត្រ នៅមុនពេលបញ្ចប់តង់ទី១ ក្រោយពីកីឡាករ Eder Militao បានធ្វើឲ្យ Diego Perotti ដួលក្នុងតំបន់គ្រោះថ្នាក់។ Marega បានជួយឲ្យក្រុម Porto ដណ្តើមបានការនាំមុខម្តងទៀត នៅរាត្រីនោះនៅដើមតង់ទី២ ដើម្បីតាមស្មើលទ្ធផលទាំង២ជើង ខណៈដែលរូបគេរកបានគ្រាប់បាល់ក្នុងការបង្ហាញខ្លួនជាលើកទី៦របស់គេ ក្នុងក្របខ័ណ្ឌអឺរ៉ុប។ ការបន្ថែមរយៈពេលកន្លះម៉ោងទៀត ត្រូវបានធ្វើឡើង ដើម្បីកាត់សេចក្តីក្នុងការប្រកួតនេះ ដែលហាក់ដូចជាត្រូវស៊ុតបាល់ប៉េណាល់កាត់សេចក្តីទៅហើយ នៅមុនពេល Telles បានស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី ដើម្បីកាត់សេចក្តីក្នុងការប្រកួតនេះ។

    លោក Sergio Conceicao គ្រូបង្វឹករបស់ Porto និងជាអតីតកីឡាកររបស់ក្រុម Lazio បានបញ្ជាក់ពីភាពចាំបាច់នៃការរក្សាការអត់ធម្មត់ ខណៈដែលក្រុមរបស់លោកសម្លឹងរកការស្រោចស្រង់ ដើម្បីលុបចោលការដេញតាមពីក្រោយក្នុងលទ្ធផល ២-១៕

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Channel News Asia

  • អត្ថបទទាក់ទង