ដោយមានការចុះផ្សាយតាមសារព័ត៌មាន Sport បានរាយការណ៍មុននេះបន្តិចថាក្លឹបស្តេចសរ Real Madrid កំពុងចាត់ចែងរៀបចំទិញយកកីឡាករឆ្នើម Neymar JR ចេញពីក្លឹបបារាំង Paris Saint-Germain F.C ដែលហៅកាត់ថា PSG ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមិននឹកស្មានដល់។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដែលជាប់ចចាមអារ៉ាមផ្លាស់ទៅ LaLiga កំពុងមានការរាយការណ៍ថាត្រូវបាន Madrid ផ្តល់សំណើដល់ទៅ ៣០០ លានផោនដើម្បីទាកយករូបគេចេញពី PSG ក្នុងពេលដ៏ខ្លីខាងមុខ។

ជាមួយនឹងតម្លៃខ្លួនបន្តក្លាយជាកីឡាករថ្លៃបំផុតក្នុងលោក សម្រាប់ Neymar ក៏នឹងទទួលបានប្រាក់ពលកម្មប្រមាណ ៤០ លានផោនក្នុងមួយឆ្នាំ ពោលគឺកើនឡើង ៧ លានផោនធៀបនឹងតម្លៃបច្ចុប្បន្ននៅ PSG ហើយភ្ជាប់កុងត្រាជាមួយស្តេចសដល់ឆ្នាំ ២០២៤។

Real Madrid ជះ ៣០០ លានតាមប្រម៉ាញ់ Neymar ដោយសារខ្សត់គ្រាប់បាល់ពេក
អត្ថបទទាក់ទង
