ការស៊ុតបាល់បញ្ចូលទីបីគ្រាប់(Hat-trick)នៅតង់ទី២ របស់ Raheem Sterling បានធ្វើឱ្យក្រុម Manchester City មានគម្លាត ១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ពីក្រុមប្រជែង Liverpool(ដែលបានយកឈ្នះក្រុម Burnley កាលយប់ថ្ងៃអាទិត្យនេះ សម្រាប់ក្របខណ្ឌកំពូលអង់គ្លេសសប្តាហ៏ទី៣០ ដែលនិងសល់តែ ៨ប្រកួតទៀត និងបញ្ចប់រដូវកាល ២០១៨-២០១៩ នេះហើយ។

ក្រុមម្ចាស់ផ្ទះមានឪកាសរកបានបាល់នាំមុខដោយខ្សែប្រយុទ្ធ Aguero តែតបាល់ខុសទីដៅបន្តិច មុនពេលខ្សែប្រយុទ្ធអង់គ្លេស Sterling បានរកបានគ្រាប់បាល់បានសម្រេចចំនួន ៣គ្រាប់ ដោយប្រើពេលត្រឹមតែរវាង ១៣នាទីប៉ុណ្ណោះ។ ពោលគឺនៅនាទីទី៤៦ និងគ្រាប់បាល់ទី២ នៅនាទីទី៥០ ក្រោយការបញ្ជូនបាល់របស់កីឡាករ Mahrez និងគ្រាប់បាល់ទី៣ គឺ Sterling ដដែលអូសបាល់ញ៉ាក់ខ្សែ ការពារ Watford ដើម្បីស៊ុតបញ្ចូលទី ខណៈអ្នកចាំទី Ben Foster មិនអាចសង្គ្រោះបានឡើយ។ ក្រុមភ្ញៀវក៏មានឪកាសវាយបកតាម ១គ្រាប់ពីក្រោយវិញដើម្បីលើកទឹកចិត្ត អ្នកគាំទ្រនៅនាទីទី៦៦ ដោយកីឡាករ Deulofeu។

ប្រភព៖ bbc