ក្រុមជើងខ្លាំង Olympique Lyon មកពីក្របខណ្ឌ Ligue១ របស់បារាំង ដែលជាគូប្រជែងក្របខ័ណ្ឌ Champions League របស់ក្លឹប Barcelona បានបញ្ជាក់លើគេហទំព័រផ្លូវការណ៏របស់ពួក ដោយរំពឹងថាក្រុមអ្នកគាំទ្រប្រមាណជា ៥,០០០នាក់នឹងធ្វើដំណើរទៅកាន់តំបន់ Catalonia សម្រាប់ការប្រកួតជើងទី២​ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ ទី១៤ ខានស្អែកនេះ។ គួរបញ្ជាក់ថាការប្រកួតជើងទី១ នៅទឹកដី Lyon កាលពីថ្ងៃទី១៩ ខែកុម្ភៈ ២០១៩ រវាងក្រុមទាំងពីរ គឺស្មើគ្នា ០:០។

នៅលើគេហទំព័ររបស់ពួកគេបានបន្តថា: សំបុត្រទាំងអស់ត្រូវបានផ្តល់ឱ្យប្រិយមិត្តគាំទ្រហើយ ពួកគេបានធ្វើដំណើរជាលក្ខណៈឯកជន និងជាក្រុមទៅកាន់ទីក្រុងបាសេឡូណា ស្របពេលគ្រូបង្វឹកចំនួន ១៥នាក់កំពុងធ្វើដំណើរទៅកាន់ជំរំ Camp Nou ព្រមគ្នាផងដែរ។ ក្លឹបនេះក៏បានប្រកាសថាអ្នកគាំទ្រអាចនឹងបន្តទិញសំបុត្រពីសណ្ឋាគារនៅ Barcelona ឈ្មោះ Balmes ផងដែរ។

អត្ថន័យចុងក្រោយក្លឹប Lyon បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ធំធេង និងឥតលក្ខខណ្ឌរបស់ពួកគេ ហើយពឹងផ្អែកលើឥរិយាបថគំរូដើម្បីបញ្ជៀសហិង្សារក្សាតម្លៃដើម្បីលើកកំពស់សេចក្តីថ្លៃថ្នូររបស់កីឡាករយើង។

ប្រភព៖ sport-english