ក្លឹបធំរបស់អេសប្ប៉ាញ Barcelona ដែលមានរហ័សនាមថាក្រុមអ្នកមានបុណ្យ បានលត់ Lyon ៥-១ យ៉ាងចាស់ដៃនៅក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅពហុកីឡដ្ឋាន Nou Camp ដើម្បីឡើងទៅវគ្គបន្ត។

ការប្រកួតកាលពីជើងមុននៅទឹកដីរបស់ បារាំងក្រុមយក្សកាតាឡាន់ បានតស៊ូរសហូតដល់បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ០ទល់នឹង០ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជើងទីពីរនេះក្រុម Barcelona មិនឲ្យខកខានឱកាសដូចមុននោះឡើយ ដោយបានផ្ដួល Lyon យ៉ាងចាស់ដៃរហូត៥គ្រាប់ស៊ុតបញ្ចូលទីដោយកីឡាករឆ្នើម Lionel Messi ២គ្រាប់, Coutinho, Piqué និង Dembélé ម្នាក់១គ្រាប់ផងដែរ។

Lyon ត្បិតជាក្រុមបារាំងក្រោយគេដែលធ្លាក់ចេញពីកម្មវិធី ក៏មិនបានទៅផ្ទះវិញដៃទទេដែរគឺបានស៊ុតម្ចាស់ផ្ទះ១គ្រាប់ដែរជាថ្វីជើងកីឡាករ Tousart នៅនាទី៥៨។ ក្រុមទាំង៨ដែលឡើងវគ្គបន្តមាន Barcelona, Ajax, FC Porto, Juventus, Liverpool, Tottenham, Manchester United និង City៕

សូមទស្សនាវិដេអូខាងក្រោមនេះ
Champions League: ក្រុមអេស្ប៉ាញ Barcelona បានលត់ក្លឹប Lyon យ៉ាងចាស់ដៃ៥ទល់១(វិដេអូ)
អត្ថបទទាក់ទង
