អតីតគ្រូបង្វឹកចាស់លោក Zinedine Zidane បានវិលត្រលប់មកទីលានហ្វឹកហាត់របស់ក្រុមស្តេចសរ Real Madrid វិញហើយ បន្ទាប់ពីការតែងតាំងត្រលប់មកកាន់តំណែងគ្រូបង្វឹកវិញកាលពីថ្ងៃចន្ទ កន្លងមកនេះ វាក៏ជាការត្រឡប់សារជាថ្មីរបស់គាត់ផងដែរ។

នេះជាត្រលប់មកដឹកនាំ Real Madrid លើកទីពីរសម្រាប់ Zinedine Zidane ដែលមានគម្រោងស្រោចស្រង់ស្ថានភាពលំបាកមកវិញ ចាប់តាំងពីលោកបានចាកចេញកាលពីខែឧសភាឆ្នាំមុន។ បុរសសញ្ជាតិបារាំងរូបនេះបានវិលមកជំនួសតំណែងលោក Santiago Solari ដែលត្រូវបានបណ្ដេញចេញ ក្រោយដឹកនាំមិនទាន់បាន 5ខែស្រួលបួល។ រំលឹកថា ចាប់តាំងពីដឹកនាំ Real Madrid លើកពាន UCL ចុងក្រោយដែលឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ លោក Zidane ក៏បានសំរេចចិត្តចាកចេញពីក្លិប។ Real Madrid ក្រោយមកក៏រកបានគ្រូបង្វឹកថ្មីគឺលោក Julen Lupetegui ដែលត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញមុន World Cup 2018 ចាប់ផ្ដើម។ មិនយូរប៉ុន្មានបានតែ 4ខែ Real Madird ក៏បណ្ដេញចេញ។ Santiago Solari ក៏ឡើងកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្ន មុនទទួលបានកិច្ចសន្យាដឹកនាំដល់ឆ្នាំ2021។

ក្រោមការដឹកនាំរបស់លោក Santiago Solari, Real Madrid បានបាត់បង់ពាន Copa del Rey ដោយចាញ់ Barcelona ជាពិសេសគឺធ្លាក់ត្រឹមវគ្គ 16ក្រុមចុងក្រោយ UEFA Champions League មិនគួរឲ្យជឿ ក្រោយឈ្នះជើងទី1 នៅទឹកដី Ajax 2-1 បែរជាចាញ់ជើងទី2 ក្នុងផ្ទះខ្លួនឯង 4-1៕

លោក Zinedine Zidane វិលមកទីលានហ្វឹកហាត់ Real Madrid វិញហើយ
អត្ថបទទាក់ទង
