ក្រុមម្ចាស់ផ្ទះសុទ្ធតែរកបាន 3ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី2 វគ្គវិលជុំក្នុងពូល AFC Champions League។ ក្រុមកូរ៉េ Ulsan Hyundai បានយកឈ្នះក្រុមមកពីចិន Shanghai SIPG 1-0 នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង។

Ulsan Hyundai 1-0 Shanghai SIPG
ការប្រកួតវគ្គទី1 មានឱកាសបន្តិចបន្តួចសម្រាប់ក្រុមទាំង2 ដូចជាឱកាសរបស់ Ulsan នៅនាទីទី20 ដោយការតែតរបស់ Kim Suan ធ្វើមិនបានសំរេចនៅនឹងមុខទី ខណៈ Shanghai SIPG មានឱកាស 2លើកដោយ Oscar និង Hulk សុទ្ធតែជួយបានពីអ្នកចាំទី។ ឈានចូលវគ្គទី2 គ្រាប់ជ័យជំនះរបស់ Ulsan Hyundai កើតឡើងនៅនាទី66 ដោយកីឡាករសញ្ជាតិអែលសាល់វ៉ាដ័រ Ferragens Negrao។ ក្រោយពីរប្រកួត Ulsan Hyundai ឈរលេខ1 ក្នុងពូល H មាន 4ពិន្ទុ ខណៈ Shanghai SIPG ឈរលេខ2 មាន 3ពិន្ទុ។

Kawasaki Frontale 1-0 Sydney FC
ក្នុងពូល H នេះដែរម្ចាស់ផ្ទះជប៉ុន Kawasaki Frontale យកឈ្នះក្រុមជើងឯកអូស្ត្រាលី Sydney FC 1-0 រកបាន 3ពិន្ទុដំបូង។ មួយគ្រាប់ជ័យជំនះរបស់ Kawasaki កើតឡើងនៅជិតចប់ការប្រកួតទៅហើយ ដោយកីឡាករបម្រុងទើបផ្លាស់ចូល Manabu Saito នាំជ័យជំនះសំរាប់ Kawasaki Frontale នៅ Champions League រាប់តាំងពីឆ្នាំ2017។ បីពិន្ទុនេះធ្វើឲ្យ Kawasaki ឈរលេខ3 ក្នុងពូលមាន 3ពិន្ទុស្មើគ្នាជាមួយក្រុមលេខ2 Shanghai SIPG ខណៈ Sydney FC បន្តស្វែងរកជ័យជំនះដំបូងនៅឡើយ។ ជុំទីបី Sydney នឹងទទួលជើងឯកចិន Shanghai SIPG ខណៈ Kawasaki ត្រូវទៅផ្ទះ Ulsan។

Kawasaki Frontale 1-0 Sydney FC
ក្រឡេកមកពូល G ក្រុមថៃ Buriram United បើកទ្វារផ្ទះកីឡដ្ឋាន Thunder Castle ស្វាគមន៍ក្រុមកូរ៉េ Jeonbuk Motors។ កីឡាករថៃ Supachok Sarachat គឺជាវីរបុរសក្នុងការប្រកួតនេះ ដោយស៊ុតបញ្ចូលទីបានសំរេចនៅនាទីទី50 ពីការវាយបក និងបញ្ជូនបាល់ដោយ Pedro។ ជ័យជំនះនេះធ្វើឲ្យ Buriram មាន 3ពិន្ទុដំបូងឈរលេខ2 ក្នុងពូលមាន 3ពិន្ទុស្មើគ្នាជាមួយ Jeonbuk ខណៈ Urawa Red របស់ជប៉ុនឈរលើគេមាន 4ពិន្ទុក្រោយស្មើនៅផ្ទះចិន Beijing Guoan 0-0 ម្សិលម៉ិញ៕
Credit: BTV
កីឡាករ Ulsan Hyundai និង Kawasaki Frontale សុទ្ធតែរកបាន 3ពិន្ទុក្នុងផ្ទះ
អត្ថបទទាក់ទង
