ក្រុមមាន់ខ្នាយមាស Tottenham hot spur បានត្រៀមខ្លួនរួចរាល់ក្នុងការបាត់បង់ខ្សែការពារកណ្ដាលដ៏រឹងមាំរបស់ខ្លួន Toby Alderweireld ក្នុងរដូវក្ដៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្នុងតំលៃ២៥ លានផោន។ នេះបើតាមការចុះផ្សាយរបស់សាព៌តមាន The Mirror ។

យោងតាមប្រភពសារព៌តមានដដែលក្លឹប Hot Spurs បានកំណត់តម្លៃក្នុងការលក់ចេញខ្សែបម្រើជម្រើសជាតិ បែលហ្សិក ខាងលើក្នុងតម្លៃ២6លានផោន ហើយបិសាចក្រហម Manchester United ជាក្លឹបដែលចង់បានខ្សែការពារកណ្ដាលរូបនេះខ្លាំងជាងគេ។ ទន្ទឹមនឹងការចង់បានរបស់បិសាចក្រហមក៏មានក្លឹបធំៗពីរផ្សេងទៀតប្រជែងចង់បានដូចគ្នាគឺក្លឹបអ្នកមានបុណ្យ FC Barcelona និង Juventus ។

LONDON, ENGLAND – OCTOBER 22: Toby Alderweireld of Tottenham Hotspur reacts during the Premier League match between Tottenham Hotspur and Liverpool at Wembley Stadium on October 22, 2017 in London, England. (Photo by David Ramos/Getty Images)

Toby Alderweireld មិនទាន់បន្តកុងត្រាឡើយ ខណៈកុងត្រារបស់គេជាមួយ Spurs នៅសល់១ឆ្នាំទៀត។ យ៉ាងណា Spurs គ្មានជម្រើសឡើយ ប្រសិនបើមិនលក់នៅរដូវក្ដៅខាងមុន ពួកគេនឹងអាចបាត់បង់កីឡាកររូបនេះដោយមិនទទួលបានតម្លៃនៃការផ្ទេរចេញ ៕