ខ្សែ​ប្រយុទ្ធ Olivier Jonathan Giroud​ ដែលលេងអោយប្រទេសបារាំងនៅ World Cup កាលពីឆ្នាំ២០១៨កន្លងមកនោះ បាន​ឡើង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ពាន​រង្វាន់ Europa League រដូវ​កាល​នេះ បន្ទាប់​ពី​រក​បាន Hat-Trick ជួយអោយក្រុមតោខៀវ Chelsea ឈ្នះលើ Dynamo Kiev​ ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ។

​កីឡាករបារាំងដែលមានវ៏យ៣៦ឆ្នាំ Giroud ដែលបានជួយអោយ​​ក្រុមតោខៀវ Chelsea ឈ្នះកាលពីរយប់មុិញបាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុម​រួម​ទីក្រុង​ឡុងដ៏កាំភ្លើងធំ Arsenal ឈាន​ទៅ​វគ្គ​បន្ត ក្រោយ​យក​ឈ្នះ​លើ Dynamo Kiev ក្នុងលទ្ធផល៥ទល់០ កាល​ពី​យប់​មិញកន្លងមកនេះ។ ៥​គ្រាប់​របស់​ Chelsea គឺស៊ុតបញ្ចូលទៅដោយកីឡាករ​​ Olivier Giroud ៣​គ្រាប់​តែម្នាក់​ឯង បន្ទាប់មក Marcios Alonso និង Hudson-Odoi បន្ថែម​បាន​ម្នាក់​មួយ​គ្រាប់ថែមទៀត។

នៅក្នុងលទ្ធផល​នេះ​កឺសរុប​ទាំង​ពីរ​ជើង Chelsea ឈ្នះ​ដល់​ទៅ ៨-០។ សម្រាប់ Olivier​ ​ដែល​រក​បាន​៣​គ្រាប់​យប់​​មិញ​ធ្វើ​ឲ្យ​គេ​បានក្លាយ​ទៅ​កំពូល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​មាន​៩​គ្រាប់ តាម​ពី​ក្រោយ Wissam Ben Yedder របស់ Sevilla មាន​៨​គ្រាប់ និង Luka Jovic មាន​៧​គ្រាប់៕​ ទាំងនេះជាជោគជ័យដ៏ធំមួយរបស់កីឡាករសញ្ជាតិបារាំង Olivier Jonathan Giroud​ ផងដែរ។

សូមទស្សនាវិដេអូខាងក្រោមនេះ: