អតីតខ្សែបំរើបិសាចក្រហម Manchester United លោក Paul Scholes បានលាលែងពីតំណែងអ្នកចាត់ការក្លិបបាល់ទាត់ Oldham Athletic ហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយចូលកាន់តំណែងបានតែ 31ថ្ងៃ។

លោក Paul Scholes បានដឹកនាំក្រុមដែលស្ថិតនៅលីហ្គលំដាប់ទី3 អង់គ្លេសមួយនេះបានតែ 7ប្រកួត ឈ្នះតែ 1ប្រកួតប៉ុណ្ណោះ ពោលគឺចាប់ផ្ដើមដឹកនាំពេលក្លិបនៅឈរលេខ14 ចាកចេញវិញក៏នៅតែលេខ14 ដដែល។ Paul Scholes មិនទាន់ជោគជ័យនៅឡើយក្នុងអាជីពជាអ្នកដឹកនាំ តែបើនិយាយពីអាជីពជាកីឡាករពេលនៅជាមួយបិសាចក្រហម Manchester United គេទទួលបានជោគជ័យខ្លាំង និងបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន 66លើក៕

ក្រោយដឹកនាំបាន១ខែរ Paul Scholes លាលែងពីតំណែងអ្នកចាត់ការក្លិប Oldham
អត្ថបទទាក់ទង
