ការប្រកួតកាលពីយប់មុិញ នៃពានរង្វាន់ FA CUP ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើ Swansea ដោយមិនស្មានក្នុងលទ្ធផល ៣ទល់២ដោយកីឡាករ Sergio Aguero ជាអ្នកជួយស្រោចស្រង់បាល់។

ខ្សែប្រយុទ្ធ Sergio Aguero បានធ្វើឱ្យក្រុម Manchester City ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយវាយបកផ្តួល Swansea ៣:២ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup។

ក្រុម Swansea បាននាំមុខមុនដោយកីឡាករ Grimes នាទីទី២០ និង Celina នៅនាទីទី២៩ ខណៈ Aguero ស៊ុតបញ្ចូលទីនៅនាទីទី៨៨ បន្ទាប់ពីក្រុម Man.City តាមស្មើដោយកីឡាករ Bernado Silva នាទីទី៦៩ និង Kristoffer Nordfeldt ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៦៨។ បញ្ចប់ការប្រកួតក្រុម Swansea ២:៣ Man.City។

សូមទស្សនាវិដេអូខាងក្រោមនេះ:
Sergio Aguero បានធ្វើឱ្យក្រុម Manchester City ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(វិដេអូ)
អត្ថបទទាក់ទង
