ក្រុម Juventus នៅតែចិញ្ចឹមចិត្តចង់ចុះហត្ថលេខានាំយកកីឡាករ Marcelo មករួមក្រុមនៅរដូវកាលថ្មីខាងមុខ ប៉ុន្តែវត្តមាននៃការវវិលត្រលប់មកដឹកនាំក្លឹបសារជាថ្មីរបស់គ្រូបង្វឹក Zinedine Zidane នៅតែជាឧបសគ្គដ៏ធំមួយក្នុងការនាំយកខ្សែការពារឆ្វេងរួមនេះមករួមក្រុម។

Marcelo កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានស្ថិតនៅក្រៅបញ្ជីប្រើប្រាស់របស់ក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Santiago Solari ខណៈដែលកីឡាករវ័យក្មេង Sergio Reguillon ធ្លាប់ជាប់ជំរើសដំបូងជំនួសរូបគេ។ យ៉ាងណាមិញ Marcelo ធ្លាប់បានព្រលយពាក្យចង់ចាកចេញ ក្រោយពីមិនអាចបង្ហាញទម្រង់លេងសម្រាប់ជម្រើសដំបូង និងបានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅលេងជាមួយម្ចាស់ជើងឯក SerieA Juventus គោលបំណងដើម្បីជួប ជុំជាមួយអតីតមិត្តរួមក្រុម Ronaldo ឡើងវិញ។ ប៉ុន្តែស្ថានការណ៏ពេលនេះអ្វីៗហាក់ មានការប្រែប្រួលខណៈសាមីខ្លួនហាក់សម្តែងការពេញចិត្តសាស្រ្តដឹកនាំក្រោយការវិលត្រលប់របស់កំពូលគ្រូបង្វឹក Zinidine Zidane ដែលធ្លាប់ផ្តល់ទំនុកចិត្តដល់ខ្លួននាពេលកន្លងមក។

គេហទំព័រ IlBianconeri បានចុះផ្សាយថាៈ ខណៈដែល Juventus នៅតែចង់ចុះហត្ថលេខាលើ Marcelo, Zidane នៅតែជាឧបសគ្គនៅក្នុងការដេញតាមរបស់ពួកគេ។ គ្រូបង្វឹក Zidane មានបំណងចង់នាំយកតារាឆ្នើមរបស់ក្លឹបជាច្រើនចូលទៅក្នុងក្រុមដំបូង និងទទួលបានលទ្ធផលល្អប្រសើរលើវិថីចូលមកដឹកនាំក្រុមឡើងវិញ ស្របពេលបច្ចុប្បន្នអ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះបានដាក់អ្នកចាំទី Keylor Navas, ខ្សែប្រយុទ្ធស្លាប Gareth Bale និងខ្សែបម្រើកណ្តាល Isco ព្រមទាំងខ្សែការពារឆ្វេង Marcelo ជាជម្រើស ១១នាក់ដំបូងកំលុងការប្រកួតទល់នឹងក្រុម Celta Vigo កាលពីថ្ងៃសៅរ៏សប្តាហ៏មុនដូច្នេះដែរ។

ប្រភព៖ calciomerca