ខ្សែបម្រើ Tottenham កីឡាករ Christian Eriksen គឺជាគោលដៅផ្ទេររបស់ក្រុម Juventus សម្រាប់រដូវកាលថ្មី។ កិច្ចសន្យារបស់ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិដាណឺម៉ាកដ៏មានទេពកោសល្យរូបនេះនឹងអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២០ ខណៈនាយកប្រតិបត្តិកីឡា Fabio Paratici របស់ Juventus កំពុងដាក់ការចាប់អារម្មណ៏ និងតាមដានសកម្មភាពកីឡាករឆ្នើមរូបគេជាយូរមកហើយ។ ការពិតដែលថា Eriksen មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុម Spurs នៅឡើយទេ ដូច្នេះនេះជាដំណឹងល្អមួយសម្រាប់ក្រុម Juventus បើទោះបីជាក្រុម Real Madrid ក៏មានគម្រោងនាំយកខ្សែបម្រើនាំលេងរូបនេះមកពង្រឹងក្រុមនៅរដូវក្តៅខាងមុខក្តី។

យោង Fabrizio Romano អ្នកវិភាគផ្នែកទីផ្សារទិញដូរកីឡាកររបស់ក្លិប Juventus បានចរចាជាមួយកីឡាកររួចហើយ និងកំពុងពិចារណាក្នុងការដាក់សំណើមួយនៅរដូវក្តៅនេះ។ យ៉ាងណាមិញ ការចុះហត្ថលេខាលើ Eriksen ទោះជាយ៉ាងណាវាមិនងាយស្រួលនោះទេ ស្របពេល Spurs នៅតែជឿជាក់ថា Eriksen នឹងមិនចាកចេញពីក្លឹបហើយបន្តកិច្ចសន្យាថ្មី បន្ថែមទៀតរីឯតម្លៃខ្លួនរបស់គេក៏មិនថោកនោះទេ។

មួយវិញទៀតសម្រាប់ការចាប់អារម្មណ៍របស់ក្លិប Real Madrid គឺជាដំណឹងមិនល្អសម្រាប់ Juventus ទេ ខណៈការវិលត្រលប់របស់អ្នកចាត់ការ Zinedine Zidane ក្នុងនាមគូប្រជែងដែលតែងតែកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព Eriksen ហើយចង់ឱ្យក្រុមចុះហត្ថលេខានាំយករូបគេមកកាន់កីឡាដ្ឋាន Bernabeu នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីពង្រឹងប្រព័ន្ធកលេងរបស់ក្រុមឡើងវិញ។