អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក David Moyes បានបង្ហើបប្រាប់ព្រឹត្តការណ៏មួយថា គាត់បានធ្វើរឿងគួរភ្ញាក់ផ្អើលមួយ ដើម្បីលួងលោម Gareth Bale មកកាន់ក្លឹប Man.United កំលុងឆ្នាំ២០១៣។

ថ្លែងទៅកាន់គេហទំព័រ beIN Sports បុរសសញ្ជាតិស្កុតឡេនដ៏ David Moyes ប្រាប់បន្តថាៈ

ខ្ញុំបានលះបង់ស្ទើរគ្រប់វិធី ដើម្បីបញ្ចុះបញ្ចូលក្នុងការចុះហត្ថលេខានាំយក Gareth Bale ហើយអ្វីដែលសំខាន់នោះគឺរួមទាំងផ្តល់ឧទ្ធម្ភាគចក្រ(Helicopter)ដើម្បីផ្តល់ឪកាស និងកិត្តិយសដឹកកីឡាករអន្តរជាតិវេលស៍រូបនេះ មកកាន់ទឹកដី Old Trafford កំលុងពេលរូបខ្ញុំនៅមានតួនាទីជាគ្រូបង្វឹក។

អតីតគ្រូបង្វឹកក្រុម Everton បានបន្តថា:

នៅពេលដែលទីផ្សារដោះដូរកីឡាករឈានជិតដល់ទីបញ្ចប់នៃការផ្ទេរ យើងតែងតែគិតថាយើងមានឱកាសទទួលបានរូបគាត់ “Gareth Bale” ហើយយើងសង្ឃឹមទៀតថាយើងនឹងអាចនិយាយជាមួយគាត់ ហើយគាត់នឹងមិនឱ្យផ្លាស់ទៅនៅ Real Madrid ព្រោះអ្វីៗត្រូវបានបញ្ចប់រួចរាល់ហើយ ជាមួយផលប្រយោជន៏ និងផ្តល់ប្រាក់បន្ថែមដើម្បីទាក់ចិត្តគាត់។

ទោះជាយ៉ាងណាអ្វីៗគ្រប់យ៉ាងបានឈានដល់ទីបញ្ចប់យ៉ាងខកចិត្ត នៅពេលដែល Bale បានជ្រើសរើសការចូលរួមជាមួយក្រុម Real Madrid ខណៈពេលដែល David Moyes បានបញ្ចប់រជ្ជកាលនៅ Manchester United ក្នុងរយៈពេលត្រឹម ១០ខែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាង Man.United និងខ្សែប្រយុទ្ធ-ស្លាបឆ្នើមរូបនេះ នៅតែមានជារៀងរហូតមកជានិច្ចពិសេសគឺមុនពេលការវិលត្រឡប់របស់លោក Zinedine Zidane ជាអ្នកចាត់ការក្លិប Real Madrid ស្របពេលបច្ចុប្បន្នក្រុម Manchester United បានសំរេចចិត្តផ្លាស់ប្តូរគោលដៅដោយសារតែអាយុរបស់គាត់ ប្រវត្តិនៃការរងរបួស ព្រមជាមួយនឹងតម្លៃច្រើនគួរសមដែលក្លិប Real Madrid បានកំនត់។

ប្រភព៖ foxsportsasia