លោក Roberto Mancini កំពុងសាកល្បងសមត្ថភាពកីឡាករ Balotelli ដើម្បីទទួលបានការកោះហៅក្នុងក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ។ អតីតគ្រូបង្វឹក Man.City រូបនេះយល់ថាខ្សែប្រយុទ្ធ Mario Balotelli នៅតែមិនទាន់មានសមត្ថភាព និងទម្រង់លេងល្អគ្របគ្រាន់ដើម្បី ត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមយុទ្ធនាការជម្រុះ Euro ២០២០ ស្របពេលក្រុមអាចនឹងដំណើរការដោយគ្មាន ខ្សែប្រយុទ្ធរបស់ក្រុម Marseille រូបនេះ។ លោក Mancini ធ្លាប់បានរួមការងារជាមួយ Balotelli រយៈពេល ៤ឆ្នាំ កន្លងទៅនៅក្លិប Inter Milan មុនពេលចំណាយប្រាក់ដ៏ច្រើននាំយករូបគេទៅ Manchester City។

កីឡាករវ័យ ២៨ឆ្នាំរូបនេះមិនអាចរកបានគ្រាប់ក្នុងលទ្ធផលបរាជ័យ ៣-១ លើក្រុម Paris Saint-Germain កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងការប្រកួត Ligue១ ចំនួន ៨ប្រកួតកន្លងមក ចាប់តាំងពីផ្លាស់ចេញពីក្រុម Nice មកចូលរួមជាមួយក្រុមលោក Rudi Garcia។ ទោះបីជាយ៉ាងណាក៏រូបគេមិនអាចរកគ្រាប់បាល់បានកំលុង ១០ប្រកួតនៅ Nice កាលពីដើមរដូវកាលនេះដោយសារតែការបែកបាក់ទំនាក់ទំនងជាមួយលោក គ្រូបង្វឹក Patrick Vieira ដែលជាអតីត មិត្តរួមក្រុមអំឡុងពេលនៅក្នុងក្លឹប Man.City ,Inter Milan។

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Mancini បានប្រាប់សន្និសីទសារព័ត៌មានមួយនៅ Coverciano កាលពីថ្ងៃចន្ទថា:

“Mario មិនទាន់បានស្ថិតក្នុងស្ថានភាពល្អនៅឡើយទេក្នុងការលេងនៅក្នុងក្រុមជម្រើសជាតិ។ ក្រុមបានប្រមូលផ្តុំគ្នាហ្វឹកហាត់ត្រៀមសម្រាប់វគ្គជម្រុះជាមួយហ្វាំងឡង់និងលីកសេនស្ទីន។គាត់ពិតជាមានការរីកចម្រើនវិញប៉ុន្តែត្រូវចាប់ផ្តើមដោយបទពិសោធន៏ជាមួយ ភាពចាស់ទុំដូច្នេះគឺត្រូវចំណាយពេលបន្តិច”។

ខ្សែប្រយុទ្ធ Andrea Belotti របស់ក្រុម Torino អាចនឹងត្រូវអវត្តមានប្រសិនមិនបានបង្ហាញទម្រង់លេងល្អយកជាការបាន ខណៈ Fabio Quagliarella របស់ក្រុម Sampdoria និងជាបេក្ខភាពឈានមុខព្រមជាមួយ Moise Kean កីឡាករវ័យក្មេង Juventus ក៏ត្រៀមបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិផងដែរបន្ទាប់ពីជួយ Juventus ផ្តួល Udinese ៤:១ក្នុងខែនេះ ។

ប្រភព៖ sportskeeda