អតីតអ្នកចាត់ការក្លឹប Manchester United លោក Jose Mourinho បានលើកឡើងប្រាប់ beIN Sports ថា ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe សក្ដិសមជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើលោក។
លោកបាននិយាយថា៖ ” សម្រាប់កីឡាករដូចជា Mbappe អ្នកមិនត្រូវនិយាយថា តើគេនឹងទៅជាយ៉ាងណានៅរយៈពេល ៥ឆ្នាំទៀត ឬ ១០ឆ្នាំទៀតនោះទេ។ គ្រាន់តែមើលគេលេងពេលនេះទៅ គេពិតជាអស្ចារ្យណាស់ទៅហើយ ” ។
លោកបានបន្តថា៖ ” បើយើងមើលពីអាយុរបស់ Ronaldo និង Messi ដែលមានអាយុលើសពី ៣០ឆ្នាំ ហើយ Neymar មានអាយុ ២៧ឆ្នាំ នៅក្នុងបាល់ទាត់ អាយុក៏ជាអ្វីដែលយើងគិតដែរ ដូច្នេះ Mbappe ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក ” ។
លោកបានបន្ថែមថា៖ ” បើនិយាយពីគុណភាពវិញ Mbappe ក៏មានទម្រង់លេងល្អមិនគួរឲ្យជឿដែរ ” ។ តាំងពីប្រកបអាជីពក្នុងក្លឹបយក្សបារាំង PSG មក Mbappe បានរកគ្រាប់បាល់បាន ៥២គ្រាប់ ក្នុង ៧៩ប្រកួតគ្រប់កម្មវិធីរបស់ក្លឹប៕
អតីតគ្រូបីសាចក្រហម Jose Mourinho ថា: Mbappe មានតម្លៃខ្លួនថ្លៃជាង CR7 និង Messi
អត្ថបទទាក់ទង