ប្រទេសចំនួន ៩ បានប្រាប់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ពីបំណងក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីក្នុងឆ្នាំ ២០២៣។ ប្រទេសទាំងនោះមានដូចជា ប្រទេសអាហ្សង់ទីន បូលីវី ប្រេស៊ីល កូឡុំប៊ី ដែលក្នុងចំណោមនោះសង្ឃឹមថា នឹងក្លាយជាប្រទេសអាមេរិកខាងត្បូងដំបូងគេ ដែលធ្វើជាម្ចាស់ផ្ទះនៃ World Cup នារី។
ក្រៅពីនេះមានដូចជា ប្រទេសជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និង ប្រទេសអាហ្វ្រិកខាងត្បូង ក៏មានចំណាប់អារម្មណ៍ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះដែរ។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា អាចនឹងស្នើធ្វើសហម្ចាស់ផ្ទះជាមួយនឹងប្រទេសកូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកផងដែរ។
៩ ប្រទេសដែលដាក់ពាក្យក្នុង World Cup នារី ឆ្នាំ២០២៣នេះ ជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានប្រទេសច្រើនស្នើសុំធ្វើម្ចាស់ផ្ទះច្រើនបែបនេះទេ ខណៈ FIFA ឈប់ទទួលពាក្យនៅពាក់កណ្ដាលខែក្រោយ។ ចំពោះលទ្ធផលនៃការជ្រើសរើសម្ចាស់ផ្ទះ ត្រូវបានរំពឹងថានឹងបង្ហាញក្នុង ខែមីនា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា ប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ ២០១៩ ដែលព្រឹត្តិការណ៍នឹងធ្វើឡើងក្នុងថ្ងៃទី៧ មិថុនា ដល់ ថ្ងៃទី៧ កក្កដា៕
World Cup នារី ២០២៣ មានចំនួន៩ប្រទេស សម្រុកដាក់ពាក្យធ្វើម្ចាស់ផ្ទះ
អត្ថបទទាក់ទង