ខ្សែបម្រើបារាំងកីឡាករ Paul Pogba បានប្រាប់សារព័ត៌មាន Sky Sports ថា រូបគេចង់បាន Ole Gunnar Solskjaer ជាអ្នកចាត់ការពេញសិទ្ធិរបស់ក្លឹប Manchester United។
កីឡាកររូបនេះបានលើកឡើងថា៖ ” ប្រាកដណាស់ ពួកយើងចង់បានរូបគាត់ (Ole) ដើម្បីបន្តការងារនៅទីនេះ។ លទ្ធផលល្អប្រសើរច្រើន។ ខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់ គាត់មានទំនាក់ទំនងល្អជាមួយកីឡាករ ” ។
ខ្សែបម្រើរូបនេះបានបន្តថា៖ ” ពេលកីឡាករសប្បាយចិត្ត គាត់ចង់បន្តភាពសប្បាយចិត្តរបស់ពួកគេ។ Solskjaer សក្ដិសមនឹងតំណែងនេះហើយ ដោយសារតែគាត់ស្គាល់ពីអ្វីៗគ្រប់យ៉ាងរបស់ក្លឹប ” ។
សូមបញ្ជាក់ផងដែរថា តាំងពីអ្នកចាត់ការន័រវែស Ole Gunnar Solskjaer ដឹកនាំនៅខែធ្នូមក ក្លឹប Manchester United បានឈ្នះ ១៥ប្រកួត ក្នុងចំណោម ២០ប្រកួត ដោយក្នុងនោះ គាត់ថែមទាំងដឹកនាំក្លឹបនេះ វាយបកយកឈ្នះ PSG រួចឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ទៀតផង៕
កីឡាករ Paul Pogba ចង់បាន Ole Gunnar Solskjaer មកដឹកនាំក្រុម Manchester United
អត្ថបទទាក់ទង