ក្រុម Manchester City កំពុងស្ថិតនៅក្នុងចរចារលើកិច្ចព្រមព្រៀង មួយសម្រាប់នាំយកកីឡាករ Saul Niguez របស់ក្លិប Atletico Madrid មកជំនួសកន្លែងកីឡាករ Fernandinho រយៈពេល២រដូវកាលចុងក្រោយនេះលោក Pep Guardiola បានខិតខំស្វែងរកកីឡាករដ៏ឆ្នើម ប៉ុន្តែគាត់បានខកបំណងជានិច្ច។Fernandinho ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានអវត្តមានមិនអាចចូលលេងអោយក្រុមចាប់តាំង ពីការឈ្នះពានរង្វាន់ Carabao Cup លើក្រុមChelseaកាលពីខែមុនស្របពេលរូបគេនិងឈានចូល ដល់វ័យ៣៤ឆ្នាំនៅខែឧសភាខាងមុខនេះ។

បន្ទាប់ពីខកខាននាំយក Jorginho និង Fred ដែលបានចូលរួមជាមួយ Chelsea និង Manchester United កាលពីរដូវក្តៅមុន លោកPep Guardiola ក៏បរាជ័យនាំយក Frankie De Jong មកកាន់កីឡាដ្ឋានEmirate ខណៈដែលសាមីខ្លួនត្រៀមចុះហត្ថលេខាផ្ទេរទៅBarcelonaនៅ ខែមករាខាងមុខនេះ។

យោងតាមគេហទំព័រ ESPN បានឱ្យដឹងថាក្លិប Man.City នឹងចំណាយប្រាក់ ៦៨,៥ លានផោនក្នុងការនាំយកកីឡាករខ្សែបម្រើ អន្តរជាតិអេស្បាញរូបនេះមករួមក្រុម។ ក្រោយការធ្លាក់ចេញពី ពីក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនប្រឆាំងនឹង Juventus ត្រូវបានគេមើលឃើញថាក្រុមAt.Madridមានការ ព្រួយបារម្ភថាកីឡាករឆ្នើមមួយចំនួនធំអាច ចាកចេញពីកីឡាដ្ឋាន Wanda Metropolitanoនៅក្នុងរដូវក្តៅនេះ។

តារាឆ្នើម Alvaro Morata របស់ក្លឹប Chelsea បច្ចុប្បន្នកំពុងលេងក្នុងកលក្ខណ្ឌខ្ចីជើង បាននិយាយថា:ជារឿងល្អប្រសិនគាត់បន្តស្នាក់នៅក្លឹប ប៉ុន្តែវាជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់។ ទីផ្សារទិញដូរកីឡាករតែងតែមានលក្ខណៈបែបនេះ។ កីឡាករឆ្នើមតែងតែមានការផ្សារភ្ជាប់ជាមួយក្លឹបធំៗជារឿងធម្មតា។
Credit: The Sun