Iker Casillas បានប្រកាសនៅលើកម្មវិធី El Dia Despues របស់ព័រទុយហ្គាល់ថា ថាគាត់នឹងបន្តកិច្ចព្រមព្រៀង ជាមួយនឹងក្លឹប Porto រយៈពេលពីរឆ្នាំទៀតមានន័យថានិងធ្វើអោយរូបគេបន្តលេងនៅក្លឹបលីកកំពូលព័រទុយហ្គាល់ដល់អាយុ ៤០ ឆ្នាំស្របពេលក្លឹបបានបញ្ជាក់ជាផ្លូវការណ៏ពីការបន្តកុងត្រារបស់អតីតអ្នកចាំទីក្លិប Real Madrid នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ផងដែរ ។

អតីតកីឡាករអន្តរជាតិអេស្បាញនិងជាអ្នកចាំទីដៃស្អិតរូបនេះ បាននិយាយថា: ក្រោយពីមានការទទូច របស់ប្រធានក្លឹបខ្ញុំបានសម្រេចចិត្តបន្តកិច្ចសន្យាលេងអោយក្រុម២ឆ្នាំទៀតនិងត្រៀមចូលនិវត្តន៏ជាមួយក្លឹបផងដែរ។Casillas បានចំណាយពេល រដូវកាលទីបួនរបស់ខ្លួនហើយមកដល់ពេលនេះ ក្រោយចាកចេញពីក្រុមអធិរាជសReal Madrid និង ត្រៀមដឹកនាំក្រុមជួប Liverpool ក្នុងក្របខ័ណ្ឌ Champions Leagueវគ្គ១/៤ផ្តាច់ព្រ័ត្រនៅខែក្រោយបន្ទាប់ពីផ្តួលក្រុមជើងខ្លាំងអ៊ីតាលីRoma។

លក្ខខណ្ឌនិងកិច្ចសន្យាថ្មីរបស់Casillasមានសុពលភាពរហូតដល់ ឆ្នាំ ២០២១ ស្របពេល រដូវកាល នេះរូបគេអាចសង្គ្រោះបាល់មិនអោយចូលទីបានរហូត ២៥ គ្រាប់ក្នុង ៣៧ ប្រកួត។ប្រធានក្លឹប Porto លោក Jorge Nuno Pinto da Costa បានអោយដឹងថាៈ Iker Casillas គឺជាកីឡាករ បានបង្កើតតួលេខលំដាប់ពិភពលោកក្នុងវិស័យកីឡាបាល់ទាត់ហើយក៏ជាកីឡាករប្រវត្តិសាស្រ្តរបស់ ក្លឹប Porto ផងដែរ។