ខ្សែបម្រើឆ្នើមក្រុមបិសាចក្រហមMan.Unitedកីឡាករ Paul Pogba បាននិយាយថា Real Madrid គឺជាក្លឹបក្នុងសុបិនសម្រាប់កីឡាករគ្រប់រូបពិសេសគឺរូបគេផ្ទាល់តែម្តង ព្រមទាំងកីឡាករជំនាន់ថ្មីគ្រប់ៗរូបប្រាថ្នាទៅលេង។ទោះបង្ហាញចំណាប់អារម្មណ៏ក្លឹបយក្សអេស្បាញក្តី ប៉ុន្តែខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបានធ្វើការស្ងើចសរសើរអ្នកចាត់ការបណ្តោះអាសន្នលោក Ole Gunnar Solskjaerថាជាគ្រូបង្វឹកមានការលើកទឹកចិត្តដល់រូបគេជានិច្ច។

នៅក្នុងកិច្ចសម្ភាសន៏ក្នុងសន្និសិទសារពត៌មាននាប្រទេសបារាំង Pogba បានបន្តថាៈជាក្លឹបធំបំផុតមួយនៅក្នុងពិភពលោក។ប៉ុន្តែនៅពេលនេះខ្ញុំពិតជារីករាយនៅទីក្រុងManchesterជាមួយនិងគ្រូបង្វឹកថ្មីម្នាក់នាពេលនេះ។Pogbaបានជាប់ឈ្មោះសម្រាប់ក្រុមជម្រើសជាតិបារាំងនៅក្នុងការប្រកួតជម្រុះ Euro ២០២០ ទល់នឹងម៉ុលដូវ៉ានៅថ្ងៃសុក្រនិងអ៊ីស្លង់នៅថ្ងៃចន្ទសប្តាហ៏ក្រោយ។

អតីតខ្សែបម្រើJuventusរូបនេះបានបំពេញកាតព្វកិច្ចការប្រកួតអន្ដរជាតិល្អបំផុតគឺបានជួយក្រុមមាន់គកបារាំង ឈ្នះជើងឯកពិភពលោកនៅឆ្នាំ២០១៨កន្លងមក និងធ្លាប់ជួយMan.UnitedលើកពានEuropa League កំលុងពេលលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោកJose Mourinho។
Credit: BBC