ជាមួយនឹងការវិលត្រលប់មកកាន់កីឡាដ្ឋានSantiago Bernabeu របស់គ្រូបង្វឹក Zinedine Zidane ដោយផ្តោតការ តាំងចិត្តនិងបានបេជ្ញាថានិងធ្វើការផ្លាស់ប្តូរទម្រង់លេង ក៏ដូចជាពង្រឹងយុទ្ធសាស្រ្តរបស់កីឡាករឡើងវិញផងដែរ។ដូច្នេះ កីឡាករមួយចំនួនដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះ និង កីឡាករមួយ ចំនួន ទៀតមិនធ្លាប់បានបង្ហាញទម្រង់លេងទៀតទាត់ និងបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លឹបផ្សងនោះ អាចនិង ត្រូវ ត្រៀមបង្វេចចាកចេញ។FOX Sports Asia សូមជ្រើសយកកីឡាករ ៥ នាក់ដែលអាចចាកចេញពីក្លឹបបន្ទាប់ពីការមកដល់ របស់គ្រូបង្វឹកឆ្នើមរូបនេះ ។
៥.Thibaut Courtois

អ្នកចាំទីក្រុមជម្រើសជាតិបែលហ្សិករូបនេះបានផ្ទេរទៅលេងនៅក្រុមReal Madridដើម្បីជួបជុំក្រុមគ្រួសារកាលពីរដូវក្តៅឆ្នាំមុនជាមួយក្តីសង្ឃឹមនិងទទួលបានជោគជ័យ។ប៉ុន្តែទោះបីជាចាប់ផ្តើមក្នុងនាមជាអ្នកចាំទីដៃទី១ បានជួបការលំបាកស្របពេលការវិលត្រលប់របស់ Zinidine Zidane នាំអោយគ្រូបង្វឹករូបនេះបានសម្រេចចិត្តដាក់កីឡាករ Keylor Navas ជំនួសតំណែងអតីតកីឡាករក្រុមតោខៀវក្នុងការប្រកួតដំបូងរបស់គាត់។ជាលទ្ធផល ការធ្វើបាន Clean Sheet ក្នុងជំនួបជាមួយក្រុម Celta Vigo បានធ្វើអោយទំនុកចិត្តរបស់ Zidane វិលត្រលប់មកវិញដែលនោះជាមូលហេតុ Courtois អាចនិងត្រៀមសម្រេចចិត្តពីអនាគត របស់ខ្លួនជាមួយក្រុមនៅរដូវក្តៅនេះហើយ។
៤. Luka Modric

Modric ជាខ្សែបម្រើដ៏មានតម្លៃម្នាក់របស់ Zizou (រហស្សនាមលោក Zidane) ក្នុងអំឡុងពេលជិតបីឆ្នាំដែលរូបលោកដឹកនាំ ។ធ្លាប់ប្រាប់ក្នុងបទសម្ភាសន៏កាលពីពេលថ្មីៗនេះModricបានប្រាប់អោយដឹងថារូបគេមានឪកាសនិងមានឈ្មោះបោះ សម្លេងនៅពេលនេះគឺដោយសារតែការបង្ហាត់បង្ហាញតម្រង់ទិសរបស់គ្រូបង្វឹក Zidane រូបនេះ។ដូច្នេះអនាគតរបស់គេ ក៏អាស្រ័យលើការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ។រំលឹកក្រោយពីអវត្តមាន Zidane ក្លឹប Inter Milan បានចិញ្ចឹមចិត្តចង់ចុះហត្ថលេខានាំយកម្ចាស់ជ័យលាភីបាល់មាសរូបនេះទៅរួមក្រុមផងដែរ ប៉ុន្តែត្រូវសាមីខ្លួន បានបដិសេធនិងបន្តលេងអោយក្រុមរហូតដល់ពេលបច្ចុប្បន្ននេះ។ដូច្នេះអ្វីដែលសំខាន់ ពេលនេះគឺគាត់ Modric និងនៅតែជាកីឡាករក្នុងការប្រើប្រាស់របស់គ្រូបង្វឹករូបនេះ រឺយ៉ាងណានោះវាជាហេតុផលដែលធ្វើអោយគាត់អាចដើរចេញ។
៣.Jamez Rodriguez

កិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំ James Rodriguez ជាមួយនឹងក្រុម Bavarians បានបញ្ចប់នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធ-ស្លាបអន្តរជាតិកូឡុំប៊ីរូបនេះមិនជាប់ជម្រើស១១នាក់ដំបូងទៀងទាត់នៅរដូវកាលទី ២ វសម្រាប់អ្នកចាត់ការទូទៅNiko Kovac មានន័យថាកិច្ចព្រមព្រៀងផ្ទេរមកលេជាអចិន្ត្រៃយ៍ជាមួយក្លឹប Bayern ទំនងជាមិនអាចកើតមានឡើងទេ ដូច្នេះ James សម្លឹងរកឪកាសនិងចាកចេញពី ទឹកដី Bernabeu ដើម្បីស្វែងរកក្លឹបថ្មីដែលទៀងទាត់ ព្រោះតែរូបគេមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អ្នកចាត់ការទូទៅZinidine Zidane នោះឡើយ។
៤.Mateo Kovacic

Kovacic បានបង្ហាញទម្រង់លេងល្អបំផុតកំលុងពេលនៅInter Milan កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែក្រោយពីផ្លាស់មកRealMadridរូបគេមិនជាប់ជម្រើសដំបូងនោះឡើយ។ ទីបំផុតគ្រូបង្វឹក Chelsea លោក Maurizio Sarri បានខ្ចីជើង Kovacic កាលពីដើមរដូវកាលនាំយករូបគេមកលេងនៅក្របខណ្ឌ Premier League ។ ប៉ុន្តែទោះបីជាចំណាយពេលច្រើននៅកីឡាដ្ឋាន Stamford Bridge ខ្សែបម្រើរូបនេះហាក់មិនទាន់ទទួលបានចំនុចលេចធ្លោនៅឡើយទេ ដូច្នេះក្រុមChelseaនៅមិនទាន់បានបង្ហាញតម្រុយថានិងចង់បន្តកិច្ចសន្យាខ្ចីបន្តនៅឡើយដែរ។ យ៉ាងណាមិញក្រុម Real Madrid ក៏ត្រៀមបញ្ចេញ Kovacic ទៅក្លឹបណាដែលអោយតម្លៃសមរម្យសម្រាប់រូបគេនៅរដូវកាលថ្មីខាងមុខនេះ។
៥.Gareth Bale

បន្ទាប់ពីបានសំរេចចិត្តស្នាក់នៅ Real Madrid បន្ទាប់ពីការចាកចេញរបស់ Zidane កាលពីរដូវកាលមុន ប៉ុន្តែការចាប់ផ្តើមរដូវកាលថ្មីនេះកីឡាករ Gareth Bale មិនសូវបានបង្ហាញទម្រង់លេងអោយបានជាប់លាប់ដោយសារតែបញ្ហារបួស និងមានទំនាក់ទំនងមិនបានល្អ ជាមួយមិត្តរួមក្រុមព្រមទាំងអ្នកគាំទ្រ។យ៉ាងណាមិញ ការវិលត្រលប់របស់អតីតគ្រូបង្វឹក Zidane អាចជាមូលហេតុធ្វើអោយអនាគតរបស់ខ្សែប្រយុទ្ធស្លាបអន្តរជាតិវេលស៏រូបនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នោះទេ។
Credit: Foxsportasia