ក្លឹប Borussia Dortmund បានដាក់តម្លៃលើកីឡាករយុវជនអង់គ្លេសកំពុងឡើងជើង Jadon Sancho ១០០លានផោនក្នុងរដូវក្ដៅនេះ ប្រសិនក្លឹបមួយណាមានសមត្ថភាពអាចទិញបាន។
Manchester United ជាក្លឹបកំពុងចាប់អារម្មណ៍លើ Sancho ហើយវាក៏ជាឱកាសល្អសម្រាប់ Dortmund ដាក់តម្លៃខ្លួនខ្ពស់លើកីឡាករ បន្ទាប់ពីពួកគេប្រឹងប្រែងអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់បែបនេះ។ តាមគម្រោងប្រសិនបើ Sancho ត្រូវបានក្លឹបដទៃទិញមែន Dortmund នឹងព្យាយាមទិញយុវជនអង់គ្លេសរបស់ក្លឹប Chelsea គឺ Callum Hudson-Odoi មកជំនួសកន្លែង។
ថ្មីៗនេះ Sancho វ័យប១៨ឆ្នាំត្រូវបានជម្រើសជាតិអង់គ្លេសក្រុមធំកោះហៅ ដើម្បីត្រៀមលេងជម្រុះ Euro 2020។ Sancho ក៏ត្រូវបានរំពឹងទុកថាអាចបង្ហាញខ្លួនដំបូង ជាជម្រើសដំបូងសម្រាប់អង់គ្លេសពេលលេងទល់នឹងសាធារណរដ្ឋឆេក នៅ Wembley យប់ថ្ងៃសុក្រស្អែកនេះ៕
ក្លឹប Borussia Dortmund ដាក់តម្លៃលើកីឡាករ Jadon Sancho ១០០លានផោន
អត្ថបទទាក់ទង