ខ្សែប្រយុទ្ធ PSG កីឡាករ Neymar គឺជាគោលដៅចង់បានរបស់ក្លឹប Real Madrid ដើម្បីមករួមក្រុមគិតចាប់តាំងពីផ្លាស់ការផ្លាស់ចេញពី កីឡាដ្ឋាន Camp Nou របស់ក្រុម Barcelona កាលពីជិត២ឆ្នាំមុន។ស្របពេល ថ្មីៗនេះសាមីខ្លួនក៏បានបង្ហាញពីគោលបំណងផ្លាស់ មកកាន់ទឹកដី Bernabeu ប្រទេសអេស្បាញសារជាថ្មីជាមួយនិងលក្ខណ្ឌថ្មីមួយនោះគឺ Neymar ចង់បាននិងស្នើសុំអោយក្រុម Real Madrid ចុះហត្ថលេខានាំយកខ្សែបម្រើនាំលេងរបស់ Chelsea កីឡាករ Eden Hazard មករួមក្រុមជាមួយរូបគេផងដែរ។

យោងការលើកឡើងរបស់អ្នកជំនាញផ្ទេរកីឡាករលោក Duncan Castles បានប្រាប់អោយដឹងថាៈ គោលបំណងរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះគឺកាត់បន្ថយសម្ពាធនិងជៀសវាងការចំណាយប្រាក់ច្រើនក្នុងការផ្ទេរព្រមជាមួយប្រាក់ពលកម្មដ៏ច្រើននោះទេ ។ លោក Castles បន្តថាៈអ្វីដែលខ្ញុំកំពុងគិតគឺ Neymar ពិតជាពេញចិត្តនឹងការផ្ទេរទៅក្លឹប Real Madrid ក៏ដូចជា Hazard សាមីខ្លួនឯងផងដែរ ហើយមូលហេតុចម្បងគឺកីឡាករពូកែញ៉ាក់បាល់រូបនេះមិនចង់ក្លាយកីឡាករដែលមានឈ្មោះថ្លៃបំផុតក្នុងការផ្ទេរមកកាន់ទីក្រុងម៉ាឌ្រីដនារដូវក្តៅនេះ។ មួយវិញទៀតNeymarក៏ចង់បង្ហាញសម្ថភាពមួយចំនួនដើម្បីជួយក្លឹបអោយខុសប្លែកពីអ្វីដែល អតីតកីឡាករ Cristiano Ronaldo ធ្លាប់បានធ្វើ ។ ហេតុផលមួយទៀតគឺ Neymar បារម្មណ៏ពីបញ្ហាប្រឈមគឺរបួសនិងទម្រង់លេងប្រសិនជាមិនបានល្អអាចនិងធ្វើអោយប៉ះពាល់ដល់អារម្មណ៏ប្រិយមិត្តគាំទ្រ និង ក្លឹបនោះទើបជារឿងសំខាន់។

យ៉ាងណាមិញមជ្ឍដ្ឋានបាល់ទាត់ជឿជាក់ថាក្រុម Real Madrid និងបើកទូលាយហិរញ្ញាវត្តុដាក់អោយPSGនិងក្រុមChelsea ពិចារណាដូចដែលក្លឹបធ្លាប់សន្យាជាមួយអ្នកចាត់ការ Zinidine Zidane សម្រាប់នាំយកតារាឆ្នើម ទាំងពីរនេះនាពេលខាងមុខ។ (មិនមែនជាលក្ខណ្ឌងាយស្រួលទេ ប៉ុន្តែប្រសិនជោគជ័យជារឿងល្)