ខ្សែការពារកណ្តាល Raphael Varane របស់ក្លិប Real Madrid បានប្រាប់សារព័ត៌មាន Le Parisienអោយដឹងថាៈខ្ញុំមិនចង់និយាយអំពីអនាគតនៅពេលនេះទេ ។សម្រាប់ប្រាំបួនខែគឺមិនមែនជាពេលវេលាយូរទេ វាហាក់ដូចជាកាលពីម្សិលមិញ។

ខ្ញុំពេញចិត្តក្នុងការស្តាប់គាត់ក្នុងនាមជាគ្រូបង្វឹកម្នាក់។ គាត់មានសារៈសំខាន់ណាស់ចំពោះខ្ញុំ។ បាន ជួបជុំជាមួយគ្រូបង្វឹក Zidane ក្រោយក្លឹបបញ្ចប់តួនាទីលោកSantiago Solari ។រីឯលោកZinidine Zidane ក្រោយចាកចេញពីរាជធានីអេស្ប៉ាញបន្ទាប់ពីដឹកនាំក្លឹបម៉ាឌ្រីដឱ្យឈ្នះពានរង្វាន់ Champions League ៣ ដងជាប់ៗគ្នាមុនពេលត្រូវបានតែងតាំងឡើងវិញកាលពីដើមខែមិនានេះ។

យោងប្រភពFoxSportដកស្រង់បានឱ្យដឹង ថា Varane កំពុងពិចារណាក្នុងការបន្តកិច្ចសន្យាថ្មីយ៉ាងណាដែលរឿងនេះស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ កីឡាករអន្តរជាតិបារាំងបានជួយ Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions Leagues ៤ លើកនិងពានរង្វាន់ LaLiga ចំនួនពីរដងក្រោយការផ្ទេរពីLensមកនៅឆ្នាំ២០១១និងបានជួយបារាំងលើកពានWorld Cup កាលពីឆ្នាំ២០១៨នៅប្រទេសរុស្សី ។ Verane មានវ័យ ២៥ ឆ្នាំរូបនេះ ក៏កំពុងត្រៀមខ្លួនសម្រាប់ជួយក្រុមជម្រើសជាតិបារាំងក្នុងយុទ្ធនាការជម្រុះដើម្បីកក់កៅអីពានរង្វាន់ Euro ២០២០ ជាមួយក្រុមម៉ុលដូវ៉ានិងអ៊ីស្លង់ ។

* (រយៈពេល៧ឆ្នាំមកនេះ Verane បានជួយក្លឹបជាច្រើននៅតំបន់ការពារ)
By: Foxsportasia