ក្រុម Barcelona នឹងផ្តល់ឱកាសចុងក្រោយឲ្យ Philippe Coutinho ១ខែដើម្បីប្រឹងលេងឲ្យប្រសើរជាងនេះមុនក្លឹបយក្សអេស្ប៉ាញសម្រេចថាត្រូវទុកអតីតកីឡាករ Liverpool ឬ ដាក់លក់ឡៃឡុងនៅទីផ្សារដោះដូរនៅរដូវក្តៅនេះ។
កីឡាករប្រេស៊ីលរូបនេះបានខិតខំយ៉ាងខ្លាំងចាប់តាំងពីការផ្លាស់ប្ដូរមក Barcelona ក្នុងតម្លៃ ១៤២ លានផោន (១៨៧ លានដុល្លារ) កាលពីខែមករាឆ្នាំ២០១៨។ ទម្រង់លេងមិនល្អរបស់កីឡាករប្រេស៊ីលបានធ្វើឲ្យកីឡាករនេះពិបាកក្នុងការជាប់ជម្រើសដំបូង ហើយ Coutinho បានចូលលេងតែ១នាទីប៉ុណ្ណោះកាលពីជ័យជម្នះ ៤-១ លើក្រុម Real Betis កាលពីថ្ងៃអាទិត្យ។
Ousmane Dembele កំពុងរីកស្គុះស្គាយនៅ Barcelona ដោយទុកឱ្យអតីតខ្សែបម្រើស្លាប Liverpool អង្គុយនៅកៅអីបម្រុង។ ប៉ុន្តែ Dembele កំពុងមានបញ្ហារបួសសាច់ដុំរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ ហើយគេរំពឹងថា Coutinho នឹងទទួលបានឱកាសច្រើនដើម្បីទាញចំណាប់អារម្មណ៍របស់គ្រូបង្វឹកមកវិញស្របពេលដែល Barcelona កំពុងមានកាលវិភាគប្រកួតដ៏មមាញឹក។
អំឡុងពេលអវត្តមាន Dembele គ្រូបង្វឹក Ernesto Valverde បានប្រើប្រាស់ប្រព័ន្ធលេង ៤-៤-២ ហើយបានចាត់ទុកថា Coutinho មិនសូវស័ក្ដិសមនឹងរបៀបលេងបែបនោះទេ៕
កីឡាករ Philippe Coutinho មានហានិភ័យក្នុងការរួមរស់ជាមួយក្រុម Barcelona
អត្ថបទទាក់ទង