អតីតគ្រូបង្វឹកក្រុម AC Milan, Juventus ,Roma និង Real Madrid លោក Fabio Capello បានផ្តល់បទសម្ភាសន៏ទៅកាន់ Radio Deejay អំពីកីឡាករឆ្នើមបំផុតដែលរូបលោកធ្លាប់បង្ចឹកក្នុងពេលដឹកនាំក្លឹប អាជីពជាច្រើនឆ្នាំមកនេះ។

លោក Capello អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីនិងជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ថាៈ វាជាការលំបាកណាស់ក្នុងការនិយាយថាកីឡាករណាដែលមានសមត្ថភាពល្អបំផុតខ្ញុំសូមប្រាប់ថាគឺអតីតខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Marco Van Basten ធ្លាប់លេងអោយក្លឹប AC.Milan ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមជម្រើជាតិប្រេស៊ីល Ronaldo Nazario de Lima ក៏ជាកីឡាករដែលមានគុណភាពល្អបំផុតមួយរូបផងដែរ។ នៅពេលដែលគាត់រួមការងារនៅជាមួយខ្ញុំពួកគាត់ពិតជាមានបច្ចេកទេសនិងទេពកោសល្យព្រមទាំងកំលាំងជើងនិងជំនាញល្អបំផុត។

មិនត្រឹមតែខ្សែប្រយុទ្ធ២រូបខាងលើដែលលោក Capello លើកយកមកបង្ហាញឈ្មោះ នៅមានខ្សែការពារឆ្នើមពីរនាក់ ផ្សេងទៀតគឺវីរបុរស ក្រុមជម្រើសជាតិអ៊ីតាលីអតីតខ្សែការពារ Paolo Maldini របស់ AC.Milan និង Baresi ក៏រូបលោកមិនអាចបំភ្លេចពួកគេបានដែរ។