លោក Jose Mourinho មិនបានគាំទ្រក្រុមទាំង៤ (Man.City,Man.United,Liverpool.Tottenham) មកពី ក្របខ័ណ្ឌ Premier League ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះទេ ផ្ទុយទៅវិញលោកជឿជាក់និងបានព្យាករណ៏ថាមានក្រុម២ជាកំពុងនាំមុខតារាង SerieAគឺ Juventus នឹងត្រូវជួបជាមួយនិងក្រុមកំពុងនាំមុខ La Liga គឺ Barcelona ។

គួររំលឹកឡើងវិញថាក្រុមយក្សអ៊ីតាលី Juventus បានឈានមកដល់វគ្គផ្តាច់ព័្រត្រនៅ រដូវកាលមុនប៉ុន្តែត្រូវបានផ្តួលដោយក្រុម Real Madrid ខណៈ Barcelona ខកខានលើកពាននេះ ចាប់តាំងពីយុទ្ធនាការរដូវកាល២០១៤-២០១៥ នៅពេលដែលពួកគេបានផ្តួល Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលនោះ។

ក្រុមទាំងពីរមិនបានប្រឈមមុខនិងគ្នាក្រោយការចាប់ឆ្នោតនៅក្នុងយុទ្ធនាការនៅឆ្នាំនេះស្របពេល Juventus ជួបAjaxក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្ររីឯ Barcelona ត្រូវជួបជាមួយ Manchester United ។អតីតគ្រូបង្វឹក Man.United ដែលកំពុងស្វែងរកការងារថ្មី ចាប់តាំងពីត្រូវបានបណ្តេញចេញពីក្លឹបកាលពីខែធ្នូជឿជាក់ Juventus និង Barcelonaមានទម្រង់លេងល្អដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានប្រាប់ AFP បន្តថា: ក្រុមAjaxនិង Porto ក៏ដូចជាក្រុមមកពីអង់គ្លេសទាំង៤គឺមិនគួរមើលរំលង។ ខ្ញុំដឹងថាយើងទាំងអស់គ្នាផ្តោតលើទម្រង់លេងរបស់បុគ្គលឆ្នើមក្នុងក្រុមមានដូចជាៈ Cristiano Ronaldo និង Lionel Messi ប៉ុន្តែក្នុងនាមខ្ញុំជាគ្រូបង្វឹកក្រុមមានខ្លាំងបានកើតចេញពីការលេងដោយយល់ចិត្តនិងរួមសាមគ្គីគ្នាទើបធ្វើអោយពួកគេ មិនងាយផ្តួល ប៉ុន្តែខ្ញុំនៅតែយល់ឃើញថា២ក្រុមនេះ ហើយ Barcelona និងត្រូវជួបជាមួយ Liverpool ឬ Porto ប្រសិនបើពួកគេឈ្នះ Man Utd ។