ក្រុម Real Madrid បានធ្លាក់ក្នុងដំណាក់កាលមួយដ៏អាក្រក់សម្រាប់រដូវកាល La Liga Santander (២០១៨-២០១៩) របស់ពួកគេគិតចាប់តាំងពីឆ្នាំ ២០០៩ មក។ ក្រៅពីមិនមានកៅអីទៅលេងនៅ FIFA Club World Cup ក្រុម Los Blancos នឹងគ្មានពានអ្វីដែលត្រូវប្រកួតប្រជែងទៀតទេសម្រាប់រដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹក Zinedine Zidane។

លោក Zinidine Zidane បានបង្ហាញវត្តមានគួរភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះបន្ទាប់ពីគ្រូបង្វឹកអន្តរជាតិបារំាង បានលាលែងពីតំណែងកាលពីខែឧសភាឆ្នាំមុន ដោយលើកឡើងពីតម្រូវការមិនចុះសម្រុងគ្នាជាមួយហេតុផលរបស់គាត់។ គ្រូបង្វឹកបន្ទាប់ ដែលបានចូលមកបន្តតួនាទីពីលោក Zidane កាលពីដើមរដូវកាលគឺលោក Julen Lopetegui អតីតគ្រូបង្វឹកជម្រើសជាតិអេស្បាញ បានក្លាយជាជនរងគ្រោះទី ១០ មុនពេលក្លឹបបណ្តេញចេញលោក Santiago Solari ។ ទោះបីទទួលលទ្ធផលបានប្រសើរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Solari ប៉ុន្តែការធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោមថ្វីជើង Ajax ធ្វើលអៅយក្រុមវិលត្រលប់ទៅរក Zidane វិញ។

ស្ថានភាពបច្ចុប្បន្នគឺតម្រូវអោយក្រុមប្រើយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងទម្រង់លេងឡើងវិញ។ ជាក់ស្តែងមានចំនុច៤សំខាន់ដែល ក្រុមនិង គ្រូបង្វឹកត្រូវដោះស្រាយនាពេលនេះ:
១.អ្នកចាំទី

ក្រោយការមកដល់របស់អ្នកចាំទី Thibaut Coutois ពីក្លឹប Chelsea កីឡាករអន្តរជាតិបែលហ្សិករូបនេះបានជំនួសតំណែង Keilor Navas ក្នុងនាមអ្នកចាំទីជម្រើសដំបូង។ ប៉ុន្តែរូបគេមិនបានបង្ហាញទម្រង់លេងល្អ និងបង្កកំហុសធ្វើអោយរបូតគ្រាប់បាល់ចូលទីយ៉ាងច្រើនខណៈដែលក្រុម Real Madrid មានស្ថិតិការពារបាល់បានល្អនៅក្នុងការប្រកួត៧ដងប៉ុណ្ណោះ សម្រាប់រដូវកាលនេះ។ ក្រុមមានជម្រើសអាចនិងត្រៀមចុះហត្ថលេខានាំយក David De Gea ពី Man.United ម្តងទៀត ក្រោយបរាជ័យជាច្រើនដង ខណៈអ្នកចាំទី Torino កីឡាករ Salvator Sirigu និង Neto របស់ក្រុម Valencia ព្រមទាំង Jan Oblak ក៏អាចជាគោលដៅផងដែរ។
២.ខ្សែការពារឆ្វេង

Marcelo មានវ័យ៣០ឆ្នាំទៅហើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្សែការពារដែលជំនួសតំណែងរៀមច្បង Roberto Carlos រូបនេះ បានជួយក្លឹបជាច្រើននិងជាពិសេសគឺការឡើងទៅគាំទ្រនៅតំបន់បម្រើ-ប្រយុទ្ធ។កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ មិនបានជាប់ជម្រើសដំបូងកំលុងពេលលោក Solari ដឹកនាំក្លឹប ខណៈដែលមានពត៌មានមួយចំនួនបានលើកឡើងពីការចង់ចាកចេញរបស់គេទៅកាន់ក្លឹប Juventus។ បេក្ខភាពដែលសក្តិសមនិងទំនងនិងយកមកជំនួសតំណែងរបស់ Marcelo គឺខ្សែការពារឆ្វេងមានវ័យតិចជាង Marcelo ១២ឆ្នាំ នោះគឺកីឡាករ Ryan Sessegson របស់ក្រុម Fulham ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងល្អរដូវកាលនេះដោយជួយក្រុមរកគ្រាប់បាល់បាន២គ្រាប់និAssist៥គ្រាប់ផងដែរ។រីឯកីឡាករម្នាក់ទៀតនោះគឺ Lucas Digne អតីតកីឡាករក្រុម PSG និង Barcelona ក៏មានទម្រង់លេងនិងសមត្ថភាពជំនួសតួនាទីនេះបានដែរ។
៣.ខ្សែបម្រើ

រដូវកាលថ្មីនេះតំបន់បម្រើកណ្តាលរបស់ក្រុម Real Madrid ហាក់ជួបនិងបញ្ហាជាច្រើន និង មិនសូវមានលទ្ធភាពបញ្ចូន រឺ ស៊ុតសំដៅទីបានល្អដូចដែលធ្លាប់ធ្វើនៅរដូវកាលមុនៗនោះទេ។បើទោះបីជាមានវត្តមានម្ចាស់ពានរង្វាន់បាល់មាស Luka Modric និង Toni Kross ប៉ុន្តែក្រុមនៅតែមិនអាចបង្កើនការគាំទ្រដល់តំបន់ប្រយុទ្ធបានយ៉ាងមានប្រសិទ្ធិភាពនោះទេ។ Neymar,Hazard និង De Bruyne ព្រមទាំង Eriksen ក៏ជាបេក្ខភាពដែលក្រុម Real Madrid អាចនិងធ្វើការពិចារណាដើម្បី នាំយកកីឡាករណាម្នាក់ក្នុងចំនោមពួកគេដើម្បីដោះស្រាយបញ្ហានៅតំបន់បម្រើនេះអោយបានល្អឡើងវិញ។
៤.ខ្សែប្រយុទ្ធ

គ្រាប់បាល់ស៊ុតបញ្ចូលទីមានសារៈសំខាន់សម្រាប់ ក្រុម Real Madrid រកបាន ១០៦ គ្រាប់ កាលពី ២ ឆ្នាំមុននិង ៩៤ គ្រាប់នៅពេលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ពាន La liga ។ ជាមួយនឹងការប្រកួត ក្រៅទឹកដី១០ដងបច្ចុប្បន្នម៉ាឌ្រីដបានស៊ុតបញ្ចូលទីត្រឹមតែ ៤៩ គ្រាប់ប៉ុណ្ណោះ ។ ដូច្នេះជារឿងត្រូវចោតសួរឡើងសម្រាប់ Karim Benzema ដែលត្រូវការដៃគូបន្ថែមនាពេលនេះ។កីឡាករ Gareth Bale គឺជាកីឡាករតែម្នាក់គត់ដែលដើរតួនាទីរកគ្រាប់បាល់បើទោះបីជាខ្សែប្រយុទ្ធប្រេស៊ីលកីឡាករចំណូលថ្មី Vinicius Jr ប៉ុន្តែក្រុមនៅតែ ត្រូវការកម្លាំងដ៏សំខាន់បន្ថែមទៀត ។

មានខ្សែប្រយុទ្ធមួយចំនួនដូចជាៈ Robert Lewandowski របស់ក្រុម Bayern Munich ,Harry Kane របស់ Tottenham និង Krzysztof Piatek របស់ AC.Milan (កីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតបន្ទាប់ពី Cristiano Ronaldo នៅក្របខណ្ឌSerieA) និង Nicolas Pepeរបស់ក្រុម Lille ដែល Bayern Munich និង Arsenal ចាប់អារម្មណ៏ចង់បានក៏ជាជម្រើសមួយដែលក្រុម Real Madrid អាចត្រៀមចរចាដើម្បីនាំយកមករួមក្រុម ផងដែរ។សម្រាប់ Pepe និង Piatek គឺពួកគេមានវ័យ២៣ឆ្នាំស្មើគ្នា។