N’Golo Kante តារាបាល់ទាត់របស់ក្លឹប Chelsea បានប្រាប់ពីមូលហេតុដែលបដិសេធការផ្ទេរទៅចូលរួមជាមួយក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះផ្ទុយទៅវិញកីឡាកររូបនេះ បានសន្យាថានិងផ្ញើរអនាគតជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បន្តទៀតនិង មិនសម្លឹងឃើញក្លឹបណា ផ្សេងនោះឡើយ។ Kante វ័យ ២៧ ឆ្នាំគឺជាកីឡាករដ៏សំខាន់របស់ក្រុមតោខៀវ Chelsea ក្រោយពេលសាងប្រវត្តិសាស្ត្រនៅក្របខ័ណ្ឌ Premier League ជាមួយនឹងក្លិប Leicester City ។

នៅក្នុងការផ្តល់បទសម្ភាសន៏មួយដែលត្រូវបានដកស្រង់ឡើងដោយគេហទំព័រMetro Kante សមាជិកដែលបានជួយក្រុមជម្រើសជាតិបារាំងលើកពានWorld Cup ២០១៨រូបនេះមានពត៌មានផ្សារភ្ជាប់និងការផ្ទេរទៅកាន់ក្លឹប Real Madrid បច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកZinedine Zidane នៅចុងបញ្ចប់នៃរដូវកាលនេះប៉ុន្តែចម្លើយយ៉ាងខ្លីរបស់ខ្សែបម្រើរូបនេគឺច្បាស់លាស់។Kante បន្តថាៈខ្ញុំនៅ Chelsea ហើយខ្ញុំនៅតែមានគោលបំណងនៅទីនេះអ្វីដែលលើកឡើងពីការផ្លាស់ទៅកន្លែងផ្សេងទៀតដូចជាក្រោមការដឹកនាំរបស់ លោកZidane នៅឯក្លិប Real Madrid គឺមិនសំខាន់ទេ។ ខ្ញុំកំពុងផ្តោតអារម្មណ៏លេងអោយChelsea។

មិត្តរួមក្រុម Eden Hazard នឹងKante ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Real Madrid ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងរបស់ Zidane ដើម្បីចុះហត្ថលេខាលើ Hazard និង Kante អាចត្រូវបានរារាំងផ្អែកលើបម្រាម ផ្ទេរកីឡាកររបស់ Chelsea ដែលធ្លាប់ត្រូវបានតវ៉ាលើដាក់ពិន័យការព្យួរប៉ុន្តែត្រូវFIFAច្រានចោល ។ ដូច្នេះការហាមឃាត់ត្រូវបានបញ្ចប់នៅ ចុងបញ្ចប់នៃយុទ្ធនាការរដូវកាល២០២០-២០២១ ដូច្នេះក្រុមចង់រក្សាទុកកីឡាករឆ្នើមៗក្រោយមិនអាចប្តឹងឧទ្ធរណ៍លើករណីនេះបាន។

Credit: metro.co.uk