យោងគេហទំព័រអេស្បាញ Marca:Carlos Puyol បានបង្ហាញពីភក្ដីភាពរបស់ខ្លួនចំពោះក្លឹប Barcelona ក្រោយចំណាយពេល១៥ឆ្នាំ នៅកីឡាដ្ឋាន Camp Nou។ នៅក្នុងបទសម្ភាសន៏មួយត្រូវបានចោតសួរឡើងថា តើរូបលោក Puyol ជាខ្សែការពារដ៏ល្អបំផុតនៅក្នុងពិភពលោក? អតីតប្រធានក្រុមជំរើសជាតិអេស្បាញមិនបានបង្អែរ បង្អង់បានឆ្លើយមកយ៉ាងសមរម្យថាៈគ្មាននរណាក្រៅពីអតីតមិត្តរួមក្រុម Gerard Pique គឺខ្សែការពារកណ្តាលនិងជាអតីតដៃគូ ហើយនៅតែជាខ្សែការពារដ៏ល្អបំផុតមកដល់ពេលបច្ចុប្បន្ននេះ។

មានបេក្ខភាពមួយចំនួន ជាខ្សែការពារលេចធ្លោអាចនិងត្រូវបានលើកឈ្មោះមកប្រកាសនាពេលបច្ចុប្បន្នដូចជាៈ កីឡាករ Virgil van Dijk, Matthijs De Ligt និង Sergio Ramos ប៉ុន្តែទីបំផុតអតីតកីឡាករអន្តរជាតិអេស្បាញ Puyol បានប្រាប់អោយដឹងថាៈ មិត្តរួមក្រុម កាតាឡាន់ Gerard Pique ស្ថិតនៅទីកំពូលគេ ជាកីឡាករ ដ៏ល្អបំផុត ដោយគ្មានការសង្ស័យឡើយ។ ក្នុងនាមជាខ្សែការពារកណ្តាលធ្លាប់ប្រកបអាជីពរួមគ្នារយៈពេលច្រើនឆ្នាំ Puyol និង Pique បានចាប់ដៃគ្នាជួយអេស្បាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១០ រួមជាមួយងពានរង្វាន់ធំៗ ជាច្រើនសម្រាប់ក្លឹប Barcelona ដូចជាឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នៅក្នុងឆ្នាំ ២០០៩ និង២០១១ ក៏ដូចជាពានរង្វាន់ La Liga ចំនួនបួន។

មានចំនួរបន្ថែម១ទៀតបានចោតសួរទៅPuyolថា តើទម្រង់លេងរបស់Piqueនិងរូបលោកខុសគ្នាដូចម្តេច? Puyol បានឆ្លើយ ថា :បាទ យើងខុសគ្នា។ គាត់គឺជាកូនសោររបស់ក្លឹប Barcelona អ្វីគ្រប់យ៉ាងដែលគាត់បានចូលរួមក្នុងការដឹកនាំ គាត់តែងបង្កើតឪកាស និងជាមិត្តល្អ។

បច្ចុប្បន្នក្រុមកំពុងសំលឹងឃើញបេក្ខភាពខ្សែការពារហូឡង់De Ligt ដើម្បីឈានទៅបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៨៥ លានផោនសម្រាប់កីឡាករក្រុម Ajax រូបនេះដើម្បីក្លាយស្នងតំណែងPuyolនិងក្លាយជាដៃគូដំបូងរបស់ Piqueដែលកំពុងបន្តអាជីពជាមួយក្រុមBarcelonaនៅឡើយនោះ។