យោងគេហទំព័រ Don Balon ក្លិបបិសាចក្រហម Manchester United បានទទួលការដេញថ្លៃពីក្លិប Real Madrid សម្រាប់ការផ្ទេរយកកីឡាករ Paul Pogba។ ប្រធានក្លឹប Florentino Perez បានព្យាយាមផ្តល់នូវការជូនប្រាក់ ៤៣លានផោនបូករួម James Rodriguez ស្របពេលគ្រូបង្វឹក Zinidine Zidane បានសម្តែងនៅការចង់បានកីឡាករខ្សែបម្រើបារាំងរូបនេះជាច្រើនដងមកហើយ។

ដោយសារតែមើលឃើញពីសំណើរទឹកប្រាក់ ៤៣លានផោនមិនទាន់សមល្មមគ្រប់គ្រាន់ធ្វើអោយ Man.United ចាប់អារម្មណ៍ និងជាចំនួនដ៏ច្រើនក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ដូច្នេះ Real Madrid បានព្យាយាមបន្ថែមខ្សែបម្រើ James Rodriguez ដើម្បីជាការបញ្ចុះបញ្ចូលក្រុម Man.United។ ពីព្រោះការពិតក្លិប Real Madrid ចង់លក់កីឡាករអន្តរជាតិកូឡុំប៊ី ចេញពីបញ្ជីរបស់ពួកគេនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេល ២ឆ្នាំក្នុងលក្ខណ្ឌខ្ចីជើងនៅក្លឹប Bayern Munich។

ទោះជាយ៉ាងណាគេហទំព័រ AS ក៏បានចុះផងដែរថា: ភ្នាក់ងាររបស់ Pogba នៅមិនទាន់បង្ហាញតម្រុយជាថ្មីនៅឡើយពីការចង់ចាកចេញពី Old Trafford ដើម្បីប្រជែងនិងការលេងនៅក្រុមថ្មី ឬយ៉ាងណា?។ បើទោះបីជាកន្លងមកកីឡាករវ័យ ២៦ឆ្នាំរូបនេះ ធ្លាប់បានព្រលយពាក្យចង់ផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ ឬអ៊ីតាលី ហើយបានច្រានចោលកិច្ចសន្យាថ្មីជាមួយក្លឹប ខណៈដែលពួកគេធ្លាប់បានធ្វើការព្យាយាមអោយគាត់ផ្លាស់ក្លឹបនាពេលកន្លងមកក្តី។

ប្រភព៖ caughtoffside