គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer កំពុងត្រៀមរៀបចំដាក់បញ្ចូលបញ្ជីឈ្មោះកីឡាករ ចូលក្នុងគោលដៅអាទិភាពចម្បងនៃទីផ្សារផ្លាស់ប្តូរនៅរដូវក្តៅខាងមុខ។ អ្នកចាត់ការត្រៀមតែងតាំងជាគ្រូបង្វឹកអចិន្រ្តៃយ៏សញ្ជាតិន័រវេរូបនេះ ធ្លាប់បាននិយាយថាគាត់ចង់បានកីឡាករថ្មីៗចំនួន៤ ប៉ុន្តែទីបំផុតបានសម្រេចដាក់ឈ្មោះបេក្ខភាព ៣រូបក្នុងពេលនេះ។

រំលឹកឡើងវិញថាប្រធានគ្រប់គ្រងក្លឹប Manchester United បានបរាជ័យក្នុងការនាំយកកីឡាករគោលដៅកំពូលរបស់លោក Jose Mourinho កាលពីរដូវក្តៅមុន ប៉ុន្តែបានប្តេជ្ញាថានឹងចំណាយប្រាក់ដ៏ធំសម្រាប់លោក Solskjaer ហើយរំពឹងទុកថាពេលនេះជារដូវកាល លើកដំបូងរបស់គាត់ដែល និងត្រៀមទទួលខុសត្រូវក្នុងនាមគ្រូបង្វឹកពេញសិទ្ធិនាពេលឆាប់ៗខាងមុខនេះ។

ខាងក្រោមនេះគឺជាកីឡាករគោលដៅ៣រូបដែល Ole Gunnar Solskjaer ដាក់សំណើរទៅប្រមុខដឹកនាំ Man.United:

១.Jadon Sancho

ខ្សែបម្រើស្លាបរបស់ក្រុម Borussia Dortmund កីឡាករអង់គ្លេសវ័យក្មេង Jadon Sancho គឺជាគោលដៅដ៏សំខាន់ បំផុតនៅរដូវក្តៅរបស់ក្លឹបនិងជាកីឡាករដែលរូបលោកបានតាមដានជាយូរមកហើយ។ Sancho រកបាន ៨គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី១២គ្រាប់ ក្នុងការចាប់ផ្ដើមការប្រកួត Bundesliga ១៩លើកនៅរដូវកាលនេះ។

២. Bruno Fernandes

ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះកំពុងលេងអោយក្រុម Sporting CP សញ្ជាតិព័រទុយហ្គាល់ក៏ស្ថិតនៅក្នុងបញ្ជីចង់បានរបស់លោក Solskjaer ផងដែរ។ សម្រាប់ Fernandes បានស្ថិតក្នុងទម្រង់ដ៏អស្ចារ្យស៊ុតបញ្ចូលទីបាន ១៣គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១០គ្រាប់ក្នុង ២៥ប្រកួត។

៣.Kalidou Koulibaly

ខ្សែការពារកណ្តាលនៃក្លិប Napoli បានក្លាយជាគោលដៅទី៣ សម្រាប់ក្លឹបមានមូលដ្ឋាននៅភាគខាងជើងចក្រភពអង់គ្លេសមួយនេះ។ រំលឹកឡើងវិញថាមានកីឡាករម្នាក់ ក្នុងចំណោមបញ្ជីឈ្មោះដែល លោក Mourinho ចង់បាននោះគឺ Koulibaly កីឡាករអន្ដរជាតិសេណេហ្គាល់ខណៈក្រុមមានចំណាប់អារម្មណ៍ចង់បានយកមកធ្វើជាប្រធានក្រុមផងដែរ។ Koulibaly បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករឆ្នើមក្នុង ចំណោមខ្សែការពារកណ្តាលដ៏ល្អបំផុតនៅទ្វីបអឺរ៉ុប។ នៅរដូវកាល ២០១៨-២០១៩ នេះ រូបគេបានខកខានការប្រកួតតែ ២ដងប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Serie A។

ប្រភព៖ Metro